រដ្ឋាភិបាលស្រីលង្ការបានប្រកាសថា ពេលនេះប្រេងឥន្ធនៈនៅទូទាំងប្រទេសសល់សម្រាប់ប្រើប្រាស់បានតែក្នុងថ្ងៃនេះតែប៉ុណ្ណោះ(17/05/2022) ។ ដោយឡែកនៅមាននាវាផ្ទុកប្រេងឥន្ធនៈចតនៅក្រៅកំពង់ផែកូឡុមបូចំនួន3គ្រឿងទៀត ដែលពេលនេះរដ្ឋាភិបាលកំពុងរកប្រាក់បម្រុងបរទេសមកធ្វើការទូទាត់ ។