មេដឹកនាំឆេឆេន រិះគន់យោធារុស្ស៊ី ក្រោយចាញ់កងទ័ពអ៊ុយក្រែន
Read Time:1 Minute, 21 Second
Views:463

មេដឹកនាំឆេឆេន រិះគន់យោធារុស្ស៊ី ក្រោយចាញ់កងទ័ពអ៊ុយក្រែន

0 0

លោក Ramzan Kadyrov មេដឹកនាំនៃសាធារណរដ្ឋឆេឆេន ជាសម្ពន្ធមិត្តរបស់ប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានរិះគន់យោធារុស្ស៊ី បន្ទាប់ពីរងបរាជ័យកាលពីចុងសប្តាហ៍កន្លងមកនេះ នៅក្នុងសមរភូមិ Iseum ដែលជាមជ្ឈមណ្ឌលផ្គត់ផ្គង់ដ៏សំខាន់នៅក្នុងតំបន់ Kharkiv នៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន ។

នៅក្នុងសារជាសំឡេងរយៈពេល 11នាទីដែលបានបង្ហោះក្នុង Telegram កាលពីថ្ងៃសៅរ៍ (ថ្ងៃទី10 ខែកញ្ញា ឆ្នាំ2022) លោក Ramzan Kadyrov បានសារភាពថា “សង្រ្គាមមិនដំណើរការទៅតាមផែនការនោះទេ ប្រសិនបើមិនមានការកែសម្រួលក្នុងថ្ងៃនេះ ឬថ្ងៃស្អែក ដើម្បីអនុវត្តប្រតិបត្តិការយោធាពិសេស ខ្ញុំត្រូវតែទៅរកមេដឹកនាំ ដើម្បីពន្យល់ពួកគេអំពីស្ថានភាពនេះ” ។

រហូតមកទល់នឹងថ្ងៃត្រង់ ថ្ងៃអាទិត្យ ទី11 ខែកញ្ញា ឆ្នាំ2022 ទាំងលោក ពូទីន ដែលជាអគ្គមេបញ្ជាការយោធារុស្ស៊ី និងរដ្ឋមន្ត្រីការបរទេសលោក Sergei Lavrov ពួកគេមិនបានធ្វើអត្ថាធិប្បាយអំពីបញ្ហានេះនោះទេ ។

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
100 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Leave a Reply

Your email address will not be published.

Previous post អ៊ីរ៉ង់ ជំរុញឱ្យ អារ៉ាប៊ីសាអូឌីត សហការជាមួយខ្លួនដើម្បីស្តារទំនាក់ទំនងឡើងវិញ
Next post ហ្សេលេនស្គី ដណ្តើមបានផ្ទៃដីជាង 2,000គីឡូម៉ែត្រការ៉េមកវិញ បន្ទាប់ពីទាហានរុស្ស៊ីដកថយចេញពីសមរភូមិ Iseum