មេដឹកនាំចិនលោក ស៊ី ជីនពីង ទំនងជានឹងមិនចូលរួមកិច្ចប្រជុំ G20 នៅក្នុងប្រទេសឥណ្ឌាទេ
China World

មេដឹកនាំចិនលោក ស៊ី ជីនពីង ទំនងជានឹងមិនចូលរួមកិច្ចប្រជុំ G20 នៅក្នុងប្រទេសឥណ្ឌាទេ

ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ទំនងជានឹងរំលងមិន​ចូលរួមក្នុងកិច្ចប្រជុំកំពូលមេដឹកនាំនៃក្រុមប្រទេសG20 នៅក្នុងប្រទេសឥណ្ឌានៅខែក្រោយនេះទេ នេះបើតាមការដកស្រង់សម្តីរបស់មន្រ្តីរដ្ឋាភិបាល និងប្រភពការទូតដែលដឹងពីបញ្ហានេះ ។

ផ្ទុយទៅវិញ នាយករដ្ឋមន្ត្រីចិនលោក Li Qiang ត្រូវបានគេរំពឹងថា នឹងតំណាងឱ្យទីក្រុងប៉េកាំងនៅក្នុងកិច្ចប្រជុំដែលនឹងធ្វើឡើងនៅទីក្រុងញូវដេលី នេះបើយោងតាមរបាយការណ៍ដែលបានលើកឡើងពីមន្ត្រីឥណ្ឌាពីរនាក់ អ្នកការទូតម្នាក់ដែលមានមូលដ្ឋាននៅក្នុងប្រទេសចិន និងមន្ត្រីរដ្ឋាភិបាលម្នាក់ទៀតមកពីប្រទេស G-20 ។

សហរដ្ឋអាម៉េរិកបានប្រកាសថា លោកប្រធានាធិបតី ចូ បៃដិន នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌាសម្រាប់កិច្ចប្រជុំកំពូលចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១០ ខែកញ្ញា ខណៈដែលរុស្ស៊ីបាននិយាយថា ខ្លួននឹងបញ្ជូនរដ្ឋមន្ត្រីការបរទេសលោក Sergei Lavrov ទៅចូលរួម ខណៈមេដឹកនាំប្រទេសលោក វ៉្លាឌីមៀរ ពូទីន នឹងមិនបានចូលរួមឡើយ។

លោក ស៊ី ជីនពីង បានចំណាយពេលត្រឹមតែ ៦ ថ្ងៃប៉ុណ្ណោះនៅក្រៅប្រទេសរហូតមកដល់ពេលនេះ ដោយបានទៅទស្សនកិច្ចទីក្រុងម៉ូស្គូក្នុងខែមីនា និងចូលរួមកិច្ចប្រជុំកំពូលនៃបណ្តាប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន BRICS នៅអាហ្វ្រិកខាងត្បូងកាលពីដើមខែនេះ ។

Bloomberg

Leave a Reply

Your email address will not be published. Required fields are marked *