មេដឹកនាំកំពូលរុស្ស៊ី និងអ៊ុយក្រែនផ្ញើសារចូលរួមរំលែកទុក្ខ ចំពោះការសោយទិវង្គតម្ចាស់ក្សត្រី Elizabeth II
Read Time:1 Minute, 48 Second
Views:68

មេដឹកនាំកំពូលរុស្ស៊ី និងអ៊ុយក្រែនផ្ញើសារចូលរួមរំលែកទុក្ខ ចំពោះការសោយទិវង្គតម្ចាស់ក្សត្រី Elizabeth II

0 0

កាសែត Metro របស់ចក្រភពអង់គ្លេសរាយការណ៍ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានផ្ញើសារដោយផ្ទាល់ ទៅកាន់ព្រះមហាក្សត្រថ្មី នៃប្រទេសអង់គ្លេស ព្រះអង្គម្ចាស់ Charles III ដោយបានថ្វាយបង្គំព្រះអង្គក្នុងនាមប្រជាជននៃប្រទេសរុស្ស៊ីទៅកាន់ចក្រភពអង់គ្លេស តាមរយៈសារ Telegram ។

ដោយបានសរសេរថា “នៅក្រោមធូលីព្រះបាតព្រះករុណា ទូលបង្គំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះការសោយទិវង្គតរបស់ព្រះមហាក្សត្រី Elizabeth II ដែលបានសោយរាជ្យបានយូរបំផុតក្នុងប្រវត្តិសាស្ត្រនៃចក្រភពអង់គ្លេស លោកមានការសោកស្ដាយបំផុតពេលបានដឹងដំណឹងដ៏ក្រៀមក្រំរបស់ព្រះមហាក្សត្រិយានី” ។

លោក ពូទីន បានបន្ថែមថា “អស់ជាច្រើនទស្សវត្សរ៍មកហើយ ដែលម្ចាស់ក្សត្រី Elizabeth II ត្រូវបានគេគោរពស្រឡាញ់ និងស្ញប់ស្ញែង ទាំងពលរដ្ឋរបស់ទ្រង់ ទាំងពលរដ្ឋនានានៅជុំវិញពិភពលោក រួមទាំងមេដឹកនាំមហាអំណាចទាំងអស់ផងដែរ” ។

ស្របពេលដែលប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក៏បានផ្ញើសារនៅលើបណ្ដាញទំនាក់ទំនងសង្គម Twitter របស់លោកថា “ខ្ញុំបានទទួលដំណឹងនៃការសោយទិវង្គតរបស់ព្រះម្ចាស់ក្សត្រី និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះសមាជិកនៃរាជវង្សរបស់ចក្រភពអង់គ្លេស និងប្រជាជននៃប្រទេសនេះ” ។

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Leave a Reply

Your email address will not be published.

Previous post ផ្ទុះបំពង់បង្ហូរឧស្ម័ននៅក្នុងបឹងមួយនៅសហរដ្ឋអាម៉េរិក
Next post អ៊ុយក្រែនចាប់​ឃុំ​ខ្លួន​មេ​ភូមិ​ម្នាក់ដោយចោទថា បានចូលដៃចូលជើងជាមួយរុស្ស៊ី ​