មេដឹកនាំកូរ៉េខាងជើងបញ្ជាឱ្យធ្វើការផ្លាស់ប្តូរជាមូលដ្ឋានលើវិស័យកសិកម្មចំពេលប្រទេសនេះកំពុងប្រឈមមុខកង្វះស្បៀងអាហារ
Asia

មេដឹកនាំកូរ៉េខាងជើងបញ្ជាឱ្យធ្វើការផ្លាស់ប្តូរជាមូលដ្ឋានលើវិស័យកសិកម្មចំពេលប្រទេសនេះកំពុងប្រឈមមុខកង្វះស្បៀងអាហារ

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានរាយការណ៍នៅថ្ងៃអង្គារនេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានជំរុញឱ្យមន្ត្រីរដ្ឋាភិបាលបង្កើតការផ្លាស់ប្តូរជាមូលដ្ឋាននៅក្នុងផលិតកម្មកសិកម្ម ចំពេលមានការភ័យខ្លាចថា កង្វះស្បៀងអាហាររបស់ប្រទេសនេះកាន់តែអាក្រក់ទៅៗ។

លោក គីម ជុងអ៊ុន បាននិយាយថា ការឈានដល់គោលដៅផលិតកម្មគ្រាប់ធញ្ញជាតិនៅឆ្នាំនេះគឺជាអាទិភាពចម្បងមួយ ហើយបានសង្កត់ធ្ងន់លើសារៈសំខាន់នៃផលិតកម្មកសិកម្មដែលមានស្ថិរភាពក្នុងអំឡុងថ្ងៃទីពីរនៃកិច្ចប្រជុំពេញអង្គលើកទី ៧ នៃគណៈកម្មាធិការមជ្ឈិមបក្សពលករកូរ៉េលើកទី ៨ កាលពីថ្ងៃចន្ទ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA ។ របាយការណ៍នេះមិនបានបញ្ជាក់លម្អិតអំពីវិធានការអ្វីដែលកូរ៉េខាងជើងនឹងធ្វើនោះទេ ប៉ុន្តែលោក គីម ជុងអ៊ុន បាននិយាយថាការផ្លាស់ប្តូរត្រូវតែកើតឡើងនៅប៉ុន្មានឆ្នាំខាងមុខ ។

យោងតាមក្រុមអ្នកស្រាវជ្រាវបានឱ្យដឹងថា កសិដ្ឋានសមូហភាពមានចំណែកភាគច្រើននៃកសិកម្មរបស់ប្រទេសកូរ៉េខាងជើង ។ កសិដ្ឋានបែបនេះជាធម្មតាទទួលកសិករតូចៗជាច្រើនដែលផលិតដំណាំដោយមានកម្លាំងពលកម្មរួមគ្នា ។

ការលើកឡើងរបស់លោក គីម ធ្វើឡើងចំពេលមានរបាយការណ៍ពីការកើនឡើងនៃកង្វះស្បៀងអាហារនៅក្នុងប្រទេស ទោះបីជាកូរ៉េខាងជើងបានបដិសេធការលើកឡើងនេះក៏ដោយ ។

ប្រភព ៖ Reuters

By Suon Visal

Leave a Reply

Your email address will not be published. Required fields are marked *