News & Blogs

ប្រវត្តិសាស្ត្រខ្មែរ

មូលហេតុនៃការដួលរលំរបបសង្គមរាស្ត្រនិយម

website-cover14

មូលហេតុនៃការដួលរលំរបបសង្គមរាស្ត្រនិយម

រដ្ឋាភិបាលស្រោចស្រង់ជាតិ កើតឡើងដោយសារស្ថានភាពនយោបាយរបស់កម្ពុជាទ័លច្រកជាមួយក្រុមប្រទេសកុម្មុយនីស្ត ព្រោះព្រះសម្ដេចនរោត្តម សីហនុបានផ្ញើជោគវាសនាជាតិទាំងមូលទៅលើប្រទេសកុម្មុយនីស្ត ព្រមទាំងមានព្រះរាជតម្រិះថា មានតែប្រទេសចិនមួយទេ ដែលអាចគ្រប់គ្រងវៀតណាមបាន ។ តែផ្ទុយទៅវិញ ប្រទេសចិនពុំមានឥទ្ធិពលអ្វីទៅលើប្រទេសវៀតណាមដូចសហភាពសូវៀតនោះទេ ព្រោះហូ ជីមិញបានធ្វើការជ្រើសរើសយកសហភាពសូវៀតធ្វើជាដៃគូប្រយុទ្ធជាមួយសហរដ្ឋអាម៉េរិក ។ ទាំងនេះគឺបណ្ដាលមកពីមេដឹកនាំកម្ពុជា ដើរមិនទាន់ស្ថានភាពនយោបាយ យល់មិនស៊ីជម្រៅទៅលើនយោបាយរបស់កុម្មុយនីស្ត ហើយចេះតែគិតវាយតម្លៃតែខ្លួនឯង ដូច្នេះលទ្ធផលចុងបញ្ចប់បានផ្ទុយស្រឡះពីការគិតរបស់យើង ។ 

ម្យ៉ាងវិញទៀត ប្រទេសចិនពុំមានចេតនាជួយដល់កម្ពុជានោះឡើយ ព្រោះចិនបានកៀកស្មាជាមួយសហភាពសូវៀត ដើម្បីប្រឆាំងនឹងសហរដ្ឋអាម៉េរិក (កាលចិន និងសូវៀតមិនទាន់ឈ្លោះគ្នា) ដូច្នេះក្រោយពេលដែលកម្ពុជាលង់ខ្លួនជាមួយក្រុមប្រទេសកុម្មុយនីស្តហើយនោះ ទើបដឹងថាត្រូវក្រុមកុម្មុយនីស្តកំពុងប្រើប្រាស់ធ្វើជាឧបករណ៍ ។ ចំណែករដ្ឋាភិបាលសង្គមរាស្ត្រនិយម កំពុងជួបនូវវិបត្តិសេដ្ឋកិច្ច  និងនយោបាយ ព្រមទាំងមានការវាយប្រហារនៅតាមព្រំដែនកម្ពុជា-វៀតណាម ធ្វើឱ្យប្រជារាស្ត្ររស់នៅមិនបានសុខសាន្ត ព្រោះថ្នាក់ដឹកនាំគិតតែសប្បាយល្បែងស៊ីសង ចំណែកប្រជារាស្ត្ររត់ចោលស្រែចម្ការ ផ្ទះសម្បែងដោយសារការឈ្លានពាន និងការធ្វើបាបពីកងទ័ពអាធីវគី (វៀតណាមខាងត្បូង) ។ ភាពអនាធិបតេយ្យ ធ្វើឱ្យនយោបាយសង្គមរាស្ត្រនិយមទ័យច្រក ក៏មានគំនិតចង់ត្រលប់ក្រោយ ងាកមកភ្ជាប់ចំណងការទូតជាមួយសហរដ្ឋអាម៉េរិកឡើងវិញ ។ ប៉ុន្ដែ ដោយដឹងថា មេដឹកនាំសហរដ្ឋអាម៉េរិកមិនពេញចិត្តទៅនឹងព្រះអង្គនោះ ដូច្នេះព្រះអង្គបានបង្កើតឆាកល្ខោននយោបាយមួយឡើង គឺបង្កើតរដ្ឋាភិបាលស្រោចស្រង់ជាតិ ដែលលោកលន់ នល់ធ្វើជានាយករដ្ឋមន្ត្រី ។ ការបង្កើតរដ្ឋាភិបាលនេះ បានផ្ដល់ឱកាសឱ្យក្រុមលន់ នល់ បង្កើតបក្សពួកនិយមមានគម្រោងផ្ដួលរម្លំព្រះអង្គចេញពីអំណាច ។ 

ចំពោះកងទ័ពវៀតកុងនៅក្នុងទឹកដីកម្ពុជា គឺជាប្រធានបទនៃរដ្ឋប្រហារទម្លាក់សម្ដេចនរោត្តម សីហនុ ឱ្យចេញពីអំណាចនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ។ រដ្ឋាភិបាលស្រោចស្រង់ជាតិ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦៩ ហើយលោកលន់ នល់ ត្រូវបានគេតែងតាំងឱ្យធ្វើជាយករដ្ឋមន្ត្រី ។ រដ្ឋាភិបាលនេះបង្កើតឡើងគ្រាន់តែជាមធ្យោបាយមួយសម្រាប់បង្វែរការទទួលខុសត្រូវចំពោះមុខប្រវត្តិសាស្ត្រ និងបិទបាំងនូវស្ថានភាពចុះដុនដាបដែលកំពុងឈានទៅរកភាពរលំរលាយ ដូច្នេះការបង្កើតរដ្ឋាភិបាលនេះឡើង គឺសម្រាប់បន្ដដង្ហើមចុងក្រោយនៃរបបសង្គមរាស្ត្រនិយមមួយរយៈពេលខ្លីតែប៉ុណ្ណោះ ។ ទោះបីពុំមានរដ្ឋប្រហារកើតឡើងក៏ដោយ ក៏កងទ័ពវៀតកុង គាំទ្រខ្មែរក្រហមវាយប្រហារផ្ដួលរម្លំរបបរាជានិយមនៅកម្ពុជាដែរ ព្រោះកងទ័ពវៀតកុងនៅស្ទើរពាសពេញផ្ទៃប្រទេសទៅហើយ ដូច្នេះលន់ នល់ គ្រាន់តែជាអ្នកចូលមកទទួលរងគ្រោះជំនួសតែប៉ុណ្ណោះ ។ 

ស្តាប់ អាន តាមដានព័ត៌មាន

ចុះឈ្មោះចូលជាសមាជិក ចាប់ផ្តើមពី ២.៩៩ដុល្លារ/ខែ

Leave your thought here

Your email address will not be published. Required fields are marked *

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Wishlist 0
Open wishlist page Continue shopping
Alert: You are not allowed to copy content or view source !!