News & Blogs

News ប្រវត្តិសាស្ត្រខ្មែរ

មូលហេតុដែលសម្ដេចនរោត្តម សីហនុជួយវៀតកុង

website-cover13

មូលហេតុដែលសម្ដេចនរោត្តម សីហនុជួយវៀតកុង

មូលហេតុដែលសម្ដេចនរោត្តម សីហនុជួយវៀតកុង អនុញ្ញាតឱ្យសូវៀតប្រើប្រាស់កំពង់ផែព្រះសីហនុក្នុងការដឹកជញ្ជូនអាវុធផ្គត់ផ្គង់កងទ័ពវៀតកុង ព្រោះដោយសារពេលនោះពិភពលោកកំពុងស្ថិតក្នុងឥទ្ធិពលភ្លើងសង្គ្រាមត្រជាក់រវាងប្លុកកុម្មុយនីស្ត (សហភាពសូវៀត) និងប្លុកសេរី (សហរដ្ឋអាម៉េរិក) ដែលបានរៀបរាប់ដូចខាងក្រោម៖ 

អំឡុងពេលនោះកម្ពុជាទើបទទួលបានឯករាជ្យពីបារាំង ពិសោធន៍ដឹកនាំប្រទេសរបស់មេដឹកនាំនៅក្មេងខ្ចី នយោបាយជាតិក៏មិនទាន់មានភាពរឹងមាំ និងគោលជំហរនយោបាយអន្តរជាតិក៏មិនទាន់មានភាពច្បាស់លាស់ ។ ក្រោយមក អំឡុងពេលប្រទាញប្រទង់រវាងឥទ្ធិពលកុម្មុយនីស្ត និងសេរី កាន់តែខ្លាំង ព្រះបាទនរោត្ត សីហនុដែលជាមេដឹកនាំរដ្ឋាភិបាលសង្គមរាស្ត្រនិយមបានប្រកាសជំហរប្រកាន់នយោបាយអព្យាក្រឹត្យមិនចូលបក្សសម្ពន្ធទៅខាងណាមួយឡើយ ។ 

បន្ទាប់ពីអាម៉េរិក និងសម្ពន្ធមិត្តមិនអាចបញ្ចុះបញ្ចូលកម្ពុជាចូលជាសមាជិកអង្គការ SEATO ដើម្បីប្រឆាំងនឹងកុម្មុយនីស្តបាន អាម៉េរិកព្រមទាំងសម្ពន្ធមិត្តរបស់ខ្លួនចាប់ផ្ដើមមានទំនាក់ទំនងមិនល្អជាមួយនឹងកម្ពុជា ។  រីឯសម្ដេចសីហនុក៏ចាប់ផ្ដើមងាករេទៅរកកុម្មុយនីស្ត ជាពិសេសប្រទេសចិនដែលជាមិត្តជិតស្និទ្ធរបស់ខ្លួនស្រាប់ផង ។ អាម៉េរិក និងសម្ពន្ធមិត្តមានដូចជាប្រទេសថៃបានចាប់ផ្ដើមរឹតត្បិតសេដ្ឋកិច្ចមកលើកម្ពុជា ។ ភាពរកាំរកុះរវាងអាម៉េរិកនឹងកម្ពុជាកាន់តែឈានដល់ដំណាក់កាលធ្ងន់ធ្ងរទៅៗរហូតសម្ដេចសីហនុបានកាត់ផ្ដាច់ចំណងការទូតទាំងស្រុងជាមួយអាម៉េរិក (ឆ្នាំ១៩៦៥) និងលេងទទួលជំនួយអាម៉េរិកតទៅទៀត ។ 

មូលហេតុដែលសម្ដេចនរោត្តម សីហនុមិនព្រមចូលរួមជាមួយអង្គការ SEATO ព្រោះថា បើសិនជាកម្ពុជាគាំទ្រក្រុមប្រទេសលោកសេរី កម្ពុជានឹងឈានទៅរកលទ្ធិប្រជាធិបតេយ្យជាមិនខាន ។ បើកម្ពុជាអាចឈានទៅរកលទ្ធិប្រជាធិបតេយ្យមានន័យថា អំណាចរបស់ព្រះមហាក្សត្រត្រូវបានបញ្ចប់ ហើយបញ្ហានេះ សម្ដេចនរោត្តម សីហនុព្យាយាមរារាំងមិនឱ្យក្រុមគាំទ្រប្រជាធិបតេយ្យបានសម្រេចគោលដៅរបស់ខ្លួនតាំងពីទសវត្សរ៍ទី៤០ មករហូត ឈានទៅដល់ការប្រកាសរំលាយសភាពីរលើកទៀតផង ហើយព្រះអង្គក៏មានបន្ទូលបញ្ជាក់យ៉ាងច្បាស់ថា បើសិនជាព្រះអង្គនៅមានព្រះជន្ម លទ្ធិប្រជាធិបតេយ្យមិនអាចឡើងកាន់អំណាចបានឡើយ ។ 

ម្យ៉ាងវិញទៀត កម្ពុជាពុំមានសុទិដ្ឋិនិយមចំពោះខ្លួនឯងនោះទេ ដោយមានការជឿជាក់ទៅលើក្រុមប្រទេសកុម្មុយនីស្ត ព្រមទាំងបានផ្ញើវាសនាអនាគតប្រទេសជាតិទាំងមូលទៅលើកុម្មុយនីស្ត ចុងបញ្ចប់កុម្មុយនីស្តជាអ្នកសម្លាប់ខ្មែរអស់រាប់លាននាក់ ។ 

បន្ថែមពីលើនេះទៀត ពេលនោះមេដឹកនាំកម្ពុជាយល់ថា ក្រុមប្រទេសកុម្មុយនីស្តពិតជាទទួលបានជ័យជម្នះលើសហរដ្ឋអាម៉េរិក ដូច្នេះហើយសង្ឃឹមថា នៅពេលដែលកងទ័ពវៀតកុងឈ្នះ គេពិតជាដឹងគុណកម្ពុជាដែលខំបើកផ្លូវឱ្យកងទ័ពវៀតកុងឆ្លងកាត់ និងស្នាក់នៅលើទឹកដីកម្ពុជា ព្រមទាំងបានជួយផ្គត់ផ្គង់ជាស្បៀង ថ្នាំពេទ្យ និងសព្វាវុធទៀតផង ។ ជាងនេះទៅទៀត ក៏មានជំនឿថា កងទ័ពវៀតកុងនឹងមិនធ្វើការឈ្លានពានរំលោភមកលើទឹកដីកម្ពុជានោះទេ គឺគេគោរពដូចអ្វីដែលបានសន្យា ។ តែផ្ទុយទៅវិញ គេមិនបានគោរពពាក្យសន្យានោះទេ ទើបចុងក្រោយសម្ដេចនរោត្តមសីហនុមិនអាចកែប្រែប្រវត្តិសាស្ត្រវិញបានត្រឹមស្រែកផ្ដាំទៅកាន់ថ្នាក់ដឹកនាំក្រោយៗ និងប្រជារាស្ត្រខ្មែរថា យួនជាសត្វក្រពើរមឹលគុណៗៗៗ ។ 

ឯកសារយោង ៖ សៀវភៅកម្ពុជាក្នុងសង្គ្រាមវៀតណាម​ ដោយសាស្ត្រាចារ្យបណ្ឌិត​ ឥន​ សុផល

© រក្សាសិទ្ធិអត្ថបទ និងចុះផ្សាយដោយ ៖ ខ្មែរ អេឡិកត្រូនិក ប៊ុក – Ebook Cambodia 

ស្តាប់ អាន តាមដានព័ត៌មាន

ចុះឈ្មោះចូលជាសមាជិក ចាប់ផ្តើមពី ២.៩៩ដុល្លារ/ខែ

Leave your thought here

Your email address will not be published. Required fields are marked *

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Wishlist 0
Open wishlist page Continue shopping
Alert: You are not allowed to copy content or view source !!