Breaking News

មានការបាញ់ប្រហារមួយផ្សេងទៀត បានកើតឡើងនៅជិតកន្លែងប្រគុំតន្ត្រីក្នុងទីក្រុង Philadelphia រដ្ឋ Pennsylvania សហរដ្ឋអាម៉េរិក បណ្ដាលឲ្យរបួសប៉ូលីសពីរនាក់!! (មានវីដេអូ)

អាជ្ញាធរបាននិយាយថា មន្ត្រីប៉ូលីសក្នុងតំបន់ Philadelphia ពីរនាក់បានរងរបួសនៅក្នុងការបាញ់ប្រហារដែលបានកើតឡើង ខណៈដែលមនុស្សរាប់ម៉ឺននាក់បានប្រារព្ធពិធីបុណ្យឯករាជ្យថ្ងៃទី 4 ខែកក្កដា ដោយការប្រមូលផ្តុំគ្នាមើលការបាញ់កាំជ្រួច និងការប្រគុំតន្ត្រីកាលពីថ្ងៃចន្ទ។

ហ្វូងមនុស្សបានរត់ខ្ចាត់ខ្ចាយកាលពីល្ងាចថ្ងៃចន្ទ នៅពេលដែលការបាញ់ប្រហារត្រូវបានធ្វើឡើងក្នុងអំឡុងពេលការបាញ់កាំជ្រួចថ្ងៃឯករាជ្យនៅទីក្រុង  Philadelphia ។

https://ebook-cambodia.com/wp-content/uploads/2022/07/Two-police-officers-shot-at-Philadelphia-Fourth-of-July-celebration.mp4
Shooting near Philadelphia concert wounds two police officers

ការបាញ់ប្រហារនេះបានកើតឡើង បន្ទាប់ពីមានការប្រហារសម្លាប់រង្គាលយ៉ាងសាហាវនៅទីក្រុង Chicago នៅក្នុងការប្រារព្ធពិធីឯករាជ្យថ្ងៃទី ៤ ខែកក្កដា ដែលមនុស្ស ៦ នាក់បានស្លាប់ និង ៣៦ នាក់រងរបួស ។

ប្រភព ៖ Reuters

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version