អាជ្ញាធរបាននិយាយថា មន្ត្រីប៉ូលីសក្នុងតំបន់ Philadelphia ពីរនាក់បានរងរបួសនៅក្នុងការបាញ់ប្រហារដែលបានកើតឡើង ខណៈដែលមនុស្សរាប់ម៉ឺននាក់បានប្រារព្ធពិធីបុណ្យឯករាជ្យថ្ងៃទី 4 ខែកក្កដា ដោយការប្រមូលផ្តុំគ្នាមើលការបាញ់កាំជ្រួច និងការប្រគុំតន្ត្រីកាលពីថ្ងៃចន្ទ។
ហ្វូងមនុស្សបានរត់ខ្ចាត់ខ្ចាយកាលពីល្ងាចថ្ងៃចន្ទ នៅពេលដែលការបាញ់ប្រហារត្រូវបានធ្វើឡើងក្នុងអំឡុងពេលការបាញ់កាំជ្រួចថ្ងៃឯករាជ្យនៅទីក្រុង Philadelphia ។
ការបាញ់ប្រហារនេះបានកើតឡើង បន្ទាប់ពីមានការប្រហារសម្លាប់រង្គាលយ៉ាងសាហាវនៅទីក្រុង Chicago នៅក្នុងការប្រារព្ធពិធីឯករាជ្យថ្ងៃទី ៤ ខែកក្កដា ដែលមនុស្ស ៦ នាក់បានស្លាប់ និង ៣៦ នាក់រងរបួស ។
ប្រភព ៖ Reuters