មន្ទីរបញ្ចកោណប្រកាសផ្តល់ជំនួយយោធាថ្មីចំនួន 1 ពាន់លានដុល្លារដល់អ៊ុយក្រែន​ ​!!
Breaking News

មន្ទីរបញ្ចកោណប្រកាសផ្តល់ជំនួយយោធាថ្មីចំនួន 1 ពាន់លានដុល្លារដល់អ៊ុយក្រែន​ ​!!

រដ្ឋបាលលោក បៃដិន បានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួនកំពុងបញ្ជូនជំនួយយោធាថ្មីចំនួន 1 ពាន់លានដុល្លារបន្ថែមទៅកាន់ប្រទេសអ៊ុយក្រែន ​នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CBS News ។

ការដឹកជញ្ជូនអាវុធ និងបរិក្ខារនឹងរួមបញ្ចូលគ្រាប់រំសេវបន្ថែមទៀតសម្រាប់ប្រព័ន្ធបាញ់រ៉ុក្កែត​ (HIMARS), កាំជ្រួចប្រឆាំងរថក្រោះJavelinចំនួន 1,000 ដើម ប្រព័ន្ធប្រឆាំងពាសដែក, ប្រព័ន្ធកាំភ្លើងត្បាល់ និងគ្រាប់កាំភ្លើងធំរាប់ម៉ឺនគ្រាប់ ព្រមទាំងរថពាសដែកសម្រាប់ព្យាបាល 50 គ្រឿង ​និងគ្រឿងវេជ្ជសាស្រ្តផ្សេងៗទៀត ។

ការផ្តល់អាវុធចុងក្រោយបំផុតពីក្រសួងការពារជាតិនាំមកនូវជំនួយសន្តិសុខសរុបរបស់សហរដ្ឋអាម៉េរិកដល់អ៊ុយក្រែនកើនដល់ទៅ 9.8 ពាន់លានដុល្លារចាប់តាំងពីប្រធានាធិបតី បៃដិន ចូលកាន់តំណែងកាលពីឆ្នាំមុន រួមទាំងជាង 9 ពាន់លានដុល្លារចាប់តាំងពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនកាលពីចុងខែកុម្ភៈ ។

Leave a Reply

Your email address will not be published. Required fields are marked *