មន្ទីរបញ្ចកោណបង្កើតក្រុមការងារពិសេសមួយដើម្បីបង្កើនល្បឿននៃការលក់អាវុធទៅឱ្យសម្ពន្ធមិត្ត ​
Breaking News

មន្ទីរបញ្ចកោណបង្កើតក្រុមការងារពិសេសមួយដើម្បីបង្កើនល្បឿននៃការលក់អាវុធទៅឱ្យសម្ពន្ធមិត្ត ​

កាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃសុក្រថា មន្ទីរបញ្ចកោណបានចាប់ផ្តើមការជំរុញដ៏ទូលំទូលាយមួយដើម្បីពន្លឿនការលក់អាវុធរបស់សហរដ្ឋអាម៉េរិកទៅឱ្យសម្ពន្ធមិត្តបរទេស ដើម្បីប្រកួតប្រជែងកាន់តែប្រសើរជាមួយប្រទេសចិន និងបំពេញបន្ថែមឃ្លាំងអាវុធរបស់ប្រទេសជាមិត្តដែលបានផ្តល់ឧបករណ៍យោធាដល់អ៊ុយក្រែន នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។

មន្ទីរបញ្ចកោណកាលពីខែមុនបានបង្កើតក្រុមការងារមួយដើម្បីពិនិត្យមើលភាពគ្មានប្រសិទ្ធភាពក្នុងការលក់សព្វាវុធរាប់ពាន់លានដុល្លាររបស់សហរដ្ឋអាម៉េរិកទៅឱ្យសម្ពន្ធមិត្តបរទេស ។

WSJ បាននិយាយដោយដកស្រង់សម្តីមន្ត្រីការពារជាតិជាន់ខ្ពស់ម្នាក់ថា “ក្រុមខ្លា”ឬ Tiger Team នឹងពិនិត្យមើលមធ្យោបាយសម្រាប់ក្រសួងការពារជាតិ ដើម្បីសម្រួលផ្នែកនៃកម្មវិធីលក់អាវុធរបស់ខ្លួន ។

គោលបំណងនៃក្រុមការងារគឺដើម្បីធ្វើឱ្យយន្តហោះគ្មានមនុស្សបើក កាំភ្លើង ឧទ្ធម្ភាគចក្រ រថក្រោះ និងសព្វាវុធផ្សេងទៀតបានដល់ដៃសម្ពន្ធមិត្តកាន់តែលឿន នេះបើយោងតាម WSJ ។

មន្ទីរបញ្ចកោណមិនបានឆ្លើយតបភ្លាមៗនូវសំណើសុំការអត្ថាធិប្បាយទេ ។

Leave a Reply

Your email address will not be published. Required fields are marked *