មនុស្ស6 នាក់ស្លាប់ និង26នាក់ទៀតរងរបួសក្នុងការបាញ់ប្រហារមួយអំឡុងពេលធ្វើក្បួនព្យុះហយាត្រា “ទិវាឯករាជ្យ”របស់សហរដ្ឋអាម៉េរិក!!
Read Time:1 Minute, 54 Second
Views:224

មនុស្ស6 នាក់ស្លាប់ និង26នាក់ទៀតរងរបួសក្នុងការបាញ់ប្រហារមួយអំឡុងពេលធ្វើក្បួនព្យុះហយាត្រា “ទិវាឯករាជ្យ”របស់សហរដ្ឋអាម៉េរិក!!

0 1

យ៉ាងហោចណាស់មនុស្ស 6 នាក់បានស្លាប់ និង 26 នាក់បានរងរបួសនៅក្នុងការបាញ់ប្រហារមួយក្នុងអំឡុងពេលក្បួនព្យុះហយាត្រា “ទិវាឯករាជ្យ” នៅឧទ្យាន Highland រដ្ឋ Illinois សហរដ្ឋអាម៉េរិក កាលពីថ្ងៃចន្ទ (ទី 4 ខែកក្កដា) ។

យោងតាមរបាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន Reuters និង Xinhua ក្បួនដង្ហែរ “ទិវាឯករាជ្យ” ត្រូវបានធ្វើឡើងនៅ ឧទ្យានHighland Park ចម្ងាយប្រហែល 40 គីឡូម៉ែត្រភាគខាងជើងនៃទីក្រុង Chicago ដែលជាទីក្រុងធំទី 3 នៅសហរដ្ឋអាម៉េរិក ក្នុងអំឡុងពេលដែលក្បួនដង្ហែរត្រូវបានធ្វើឡើងការបាញ់ប្រហារបានកើតឡើងភ្លាមៗ ។ ប៉ូលីសក្នុងតំបន់បាននិយាយថា ការបាញ់ប្រហារនេះបានសម្លាប់មនុស្សយ៉ាងតិច6នាក់ និងរបួស 26 នាក់ក្នុងនោះមាន  រួមទាំងកុមារយ៉ាងតិចបួននាក់ផងដែរ ។ អ្នកនាំពាក្យមន្ទីរពេទ្យបាននិយាយថា អ្នករបួសមានអាយុចន្លោះពី ៨ ទៅ ៨៥ ឆ្នាំ។

ប៉ូលីសបាននិយាយថា ពួកគេបានកំណត់អត្តសញ្ញាណជនសង្ស័យនៅក្នុងការបាញ់ប្រហារនេះបានហើយដែលមានឈ្មោះថា Robert E Crimo III អាយុ 22 ឆ្នាំ រស់នៅតំបន់នោះ ។ ពេលនោះជនសង្ស័យជិះឡានម៉ាកហុងដាហ្វីត ពណ៌ទឹកប្រាក់ ស៊េរី២០១០ ។ អ្នកនាំពាក្យប៉ូលិស Coveley បានប្រាប់អ្នកយកព័ត៌មានថា “ជនសង្ស័យត្រូវបានគេចាត់ទុកថាជាមនុស្សប្រដាប់អាវុធ និងគ្រោះថ្នាក់” ដោយបន្ថែមថា មនុស្សមិនគួរចូលទៅជិតគាត់ប្រសិនបើពួកគេឃើញគាត់ ។

ប្រភព ៖ Reuters & Xinhua

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
100 %

Leave a Reply

Your email address will not be published.

Previous post ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ​ ពូទីន នឹងមិនអបអរសាទរលោក ចូ បៃដិន នៅថ្ងៃបុណ្យឯករាជ្យជាតិរបស់សហរដ្ឋអាម៉េរិកក្នុងថ្ងៃចន្ទនេះទេ!!
Next post លោក ពូទីន ប្រាប់ឲ្យកងទ័ពដែលចូលរួមប្រតិបត្តិការរំដោះទីក្រុង Lysychansk ឈប់សម្រាក ដើម្បីស្ដារសមត្ថភាពប្រយុទ្ធ!!