មនុស្ស ៣ នាក់ត្រូវបានបាញ់សម្លាប់នៅរដ្ឋផ្លរីដា សហរដ្ឋអាម៉េរិកដោយសារមាន”ស្បែកខ្មៅ”
USA

មនុស្ស ៣ នាក់ត្រូវបានបាញ់សម្លាប់នៅរដ្ឋផ្លរីដា សហរដ្ឋអាម៉េរិកដោយសារមាន”ស្បែកខ្មៅ”

យោងតាមអាជ្ញាធរក្នុងតំបន់បានឱ្យដឹងថា បុរសស្បែកសពាក់ម៉ាស់ម្នាក់បានបាញ់សម្លាប់ជនជាតិស្បែកខ្មៅបីនាក់នៅក្នុងហាងមួយក្នុងរដ្ឋផ្លរីដា ភាគខាងត្បូងសហរដ្ឋអាម៉េរិក ក្នុងការវាយប្រហារដោយសារប្រកាន់រើសអើងពូជសាសន៍ ។

យោងតាមការិយាល័យតម្រួតនៅទីក្រុង Jacksonville បុរសជាខ្មាន់កាំភ្លើងនោះដែលមានអាយុ ២០ ឆ្នាំ ប៉ុន្តែមិនទាន់ត្រូវបានបញ្ចេញឈ្មោះបានពាក់អាវក្រោះពេលគាត់ចូលទៅក្នុងហាងលក់ទំនិញ Dollar General ប្រដាប់ដោយកាំភ្លើងវែងបែបវាយប្រហារ និងកាំភ្លើងខ្លីមួយដើម ។ ខ្មាន់កាំភ្លើងរូបនេះ​បាន​បាញ់​សម្លាប់​អតិថិជន​ស្បែក​ខ្មៅ​បី​នាក់ ក្នុង​នោះ​មានបុរស​ពីរ​នាក់ និង​ស្ត្រី​ម្នាក់ ។ បន្ទាប់​មកបានបាញ់តបតជាមួយ​ប៉ូលិស និងបាន​បាញ់​សម្លាប់​ខ្លួនឯង ។

ប៉ូលិសក្នុងតំបន់បានប្រាប់សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃសៅរ៍ថា “ការបាញ់ប្រហារនេះត្រូវបានធ្វើឡើងដោយសារការរើសអើងជាតិសាសន៍ ហើយខ្មាន់កាំភ្លើងរូបនេះស្អប់មនុស្សស្បែកខ្មៅ” ។

​Al Jazeera

Leave a Reply

Your email address will not be published. Required fields are marked *