មន្ត្រីក្នុងតំបន់បាននិយាយកាលពីថ្ងៃសុក្រថា មនុស្សយ៉ាងតិច១០នាក់បានស្លាប់ បន្ទាប់ពីការវាយប្រហារដោយមីស៊ីលទៅលើអគារស្នាក់នៅមួយកន្លែងក្នុងទីក្រុង Odessa ភាគខាងត្បូងប្រទេសអ៊ុយក្រែន ។ អ្នកនាំពាក្យរដ្ឋបាលយោធា Odessa លោក Sergei Bratchuk បាននិយាយថា “ចំនួនអ្នកស្លាប់នៅក្នុងការវាយប្រហារដោយមីស៊ីលនៃអគារស្នាក់នៅបានកើនឡើងដល់ 10 នាក់” ។
ការវាយប្រហារដោយមីស៊ីលនៅតែបន្តបន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន ហើយទីបញ្ជាការប្រតិបត្តិការរបស់កងទ័ពអ៊ុយក្រែនខាងត្បូងបាននិយាយថាការវាយប្រហារដោយមីស៊ីលនេះគឺបាញ់ចេញមកពី “យន្តហោះយុទ្ធសាស្ត្រពីសមុទ្រខ្មៅ”។
ប្រភព ៖ AFP