មនុស្សសរុប ២១ នាក់បានបាត់បង់ជីវិតពីការបាញ់ប្រហារមួយនៅសាលាបឋមសិក្សារដ្ឋតិចសាស
Read Time:1 Minute, 53 Second
Views:29

មនុស្សសរុប ២១ នាក់បានបាត់បង់ជីវិតពីការបាញ់ប្រហារមួយនៅសាលាបឋមសិក្សារដ្ឋតិចសាស

2 0

ការបាញ់ប្រហារមួយ បានកើតឡើងនៅសាលាបឋមសិក្សាមួយកន្លែងក្នុងរដ្ឋតិចសាស សហរដ្ឋអាម៉េរិក មានការបាត់បង់ជីវិតមនុស្សសរុប 21នាក់ ដោយក្នុងនោះក្មេងៗអាយុចន្លោះពី 7-10ឆ្នាំ ចំនួន 18នាក់ រីអ្នកបង្កហេតុ អាយុ 18ឆ្នាំ សង្ស័យថាត្រូវបានបាញ់សម្លាប់ដោយសមត្ថកិច្ច ។

ថ្ងៃទី 25 ឧសភា 2022 សារព័ត៌មានបរទេសបានធ្វើការចុះផ្សាយថា មានហេតុកាណ៍បាញ់ប្រហារមួយ បានកើតឡើងនៅក្នុងសាលាបឋមសិក្សា (Robb Elementary School) ក្នុងរដ្ឋតិចសាស សហរដ្ឋអាម៉េរិក ។ នៅក្នុងសេចក្ដី រាយការណ៍បានបញ្ជាក់ថា មានមនុស្សបាត់បង់ជីវិតក្នុងហេតុការណ៍នោះសរុប 21នាក់ ដោយក្នុងនោះ មាន 18នាក់ជាកូនក្មេង 3នាក់ជាមនុស្សធំ សេចក្ដីរាយការណ៍នោះបានបញ្ជាក់បន្ថែមថា ក្មេងៗដែលបានបាត់បង់ជីវិតទាំងនោះមានអាយុចន្លោះពី 7-10ឆ្នាំតែប៉ុណ្ណោះ ។

ខណៈដែលជនបង្កហេតុត្រូវបានគេជឿថាជាយុវជនអាយុ 18 ឆ្នាំឈ្មោះ Salvador Ramos ដែលបានស្លាប់នៅក្នុងការវាយប្រហារផងដែរ ដោយត្រូវបានគេរំពឹង​ថាស្លាប់​ដោយសារ​ការបាញ់សម្លាប់ពី​សំណាក់​អាជ្ញាធរ ។ ដោយត្រូវបានរាយការណ៍ថា ជន​ដៃដល់ក៏​បាន​សម្លាប់​ជីដូន​របស់​ខ្លួន​នៅ​មុន​ពេល​កើតហេតុផងដែរ ហើយបានប្រើប្រាស់កាំភ្លើងខ្លី  និងកាំភ្លើងវែងប្រភេទ AR-15 ដោយមូលហេតុនៃការវាយប្រហារនេះនៅមិនទាន់ដឹងច្បាស់នៅឡើយទេ។

ប្រភព ៖

BBC
Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
100 %
Surprise
Surprise
0 %

Leave a Reply

Your email address will not be published.

Previous post ខ្មែរធ្លាប់តែមោទកភាពនឹងអំនួតតាំងពី ស.វ ៩ ដល់ ស.វ ១១ ក៏ត្រូវអាម៉ាស់ចំពោះមុខសត្រូវយួន
Next post រុស្ស៊ីបានបង្ហើបឱ្យដឹងថា រុស្ស៊ី និងចិនបានធ្វើការល្បាតតាមអាកាសរួមគ្នានៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក