ភ្នាក់ងារ FBI វាយឆ្មក់ចូលឆែកឆេរផ្ទះរបស់លោក Donald Trump ក្នុងរដ្ឋផ្លរីដា!!
Breaking News

ភ្នាក់ងារ FBI វាយឆ្មក់ចូលឆែកឆេរផ្ទះរបស់លោក Donald Trump ក្នុងរដ្ឋផ្លរីដា!!

អតីតប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បាននិយាយថា ផ្ទះរបស់គាត់នៅរដ្ឋផ្លរីដា ត្រូវបាន “វាយឆ្មក់” ដោយ ភ្នាក់ងារ FBI ហើយភ្នាក់ងារទាំងនោះបានបើកទូរសុវត្ថិភាពក្នុងផ្ទះរបស់លោក នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន BBC ។

លោក Trump បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ផ្ទះរបស់គាត់នៅឆ្នេរ Palm Beach ត្រូវបាន “កាន់កាប់ដោយក្រុមភ្នាក់ងារ FBI ​” ។

តាមសេចក្ដី​រាយការណ៍បានឲ្យដឹង​ថា ការវាយឆ្មក់នេះ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ស៊ើបអង្កេត​លើ​ការ​គ្រប់គ្រង​ឯកសារ​ផ្លូវការ​របស់​លោក Trump។

យោងតាមសារព័ត៌មាន CBS News ​ លោក Trump ស្ថិតនៅក្នុងអគារ Trump Tower ក្នុងទីក្រុងញូវយ៉ក នៅពេលមានការវាយឆ្មក់រាយការណ៍កាលពីថ្ងៃចន្ទ ។

លោកបាននិយាយថា​ ការវាយប្រហារបែបនេះអាចកើតឡើងតែក្នុងប្រទេសដែលពុករលួយតែប៉ុណ្ណោះ ​ប៉ុន្តែ គួរឲ្យស្តាយ ដែលពេលនេះអាម៉េរិកបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសទាំងនោះ ដែលមានអំពើពុករលួយក្នុងកម្រិតដែលមិនធ្លាប់មានពីមុនមក ។

លោក Trump បាននិយាយថាវាស្មើនឹង ការប្រព្រឹត្តខុសរបស់ព្រះរាជអាជ្ញា​ ដើម្បីរារាំងគាត់មិនឲ្យឈរឈ្មោះសម្រាប់​ការបោះឆ្នោតម្ដងទៀត ។

​FBIបាននិយាយថា ខ្លួនបានរកឃើញឯកសារចំនួន 15 ប្រអប់ពីក្នុងផ្ទះរបស់លោក Trump ។

Leave a Reply

Your email address will not be published. Required fields are marked *