ភាគហ៊ុនរបស់ក្រុមហ៊ុនអចលនទ្រព្យយក្សចិន Evergrande ដាំក្បាលចុះ ២៥% បន្ទាប់ពីបុគ្គលិករបស់ក្រុមហ៊ុននេះជាច្រើននាក់ត្រូវប៉ូលិសចិនចាប់ខ្លួន
Business China Economic

ភាគហ៊ុនរបស់ក្រុមហ៊ុនអចលនទ្រព្យយក្សចិន Evergrande ដាំក្បាលចុះ ២៥% បន្ទាប់ពីបុគ្គលិករបស់ក្រុមហ៊ុននេះជាច្រើននាក់ត្រូវប៉ូលិសចិនចាប់ខ្លួន

ភាគហ៊ុនរបស់ក្រុមហ៊ុនអចលនទ្រព្យយក្សដែលកំពុងជួបបញ្ហាជំពាក់បំណុលគេរាប់រយពាន់លានដុល្លារ Evergrande ដាំក្បាលចុះ ២៥% បន្ទាប់ពីបុគ្គលិករបស់ក្រុមហ៊ុននេះជាច្រើននាក់ត្រូវប៉ូលិសចិនចាប់ខ្លួន

ភាគហ៊ុនរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន China Evergrande Group​ បានដាំក្បាលចុះ ២៥% នៅថ្ងៃចន្ទនេះ បន្ទាប់ពីប៉ូលិសចិនបានឃាត់ខ្លួនបុគ្គលិកផ្នែកគ្រប់គ្រងទ្រព្យសម្បត្តិមួយចំនួនរបស់ក្រុមហ៊ុននេះកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ដោយបង្ហាញពីការស៊ើបអង្កេតថ្មីមួយដែលអាចបន្ថែមបញ្ហារបស់ក្រុមហ៊ុនអចលនទ្រព្យចិនមួយនេះ ។

Evergrande ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដែលជំពាក់បំណុលគេច្រើនបំផុតរបស់ពិភពលោកគឺស្ថិតនៅចំកណ្តាលនៃវិបត្តិក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសចិនដែលបានឃើញមានភាពមិនប្រក្រតីជាច្រើនចាប់តាំងពីចុងឆ្នាំ ២០២១ ដែលបានធ្វើឱ្យទីផ្សារពិភពលោកមានភាពច្របូកច្របល់ និងបង្កឱ្យមានការភ័យខ្លាចនៃការជួបវិបត្តិស្រដៀងគ្នានេះ ។ ​

ប៉ូលិសនៅទីក្រុង Shenzhen ភាគខាងត្បូងប្រទេសចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីយប់ថ្ងៃសៅរ៍ថា “ថ្មីៗនេះ ស្ថាប័នសន្តិសុខសាធារណៈបានចាត់វិធានការព្រហ្មទណ្ឌប្រឆាំងនឹងលោក Du Liang ​ជាអ្នកគ្រប់គ្រងទូទៅ និងជាតំណាងស្របច្បាប់នៃផ្នែកគ្រប់គ្រងទ្រព្យសម្បត្តិរបស់ Evergrande និងឧក្រិដ្ឋជនដែលសង្ស័យផ្សេងទៀតនៅក្រុមហ៊ុនបុត្រសម្ពន្ធ  Evergrande Financial Wealth Management Co ។

មិនមានការបញ្ជាក់ថា លោក Du Liang ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានឃុំខ្លួននោះទេ ហើយសេចក្តីថ្លែងការណ៍របស់ប៉ូលិសក៏មិនបានបញ្ជាក់ពីចំនួនមនុស្សដែលត្រូវបានឃុំខ្លួន និងមិន​បាន​រាយ​ការ​ចោទ​ប្រកាន់​អ្នក​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នោះ​ទេ ។

Evergrande មិន​បាន​ឆ្លើយ​តប​ដើម្បី​ស្នើ​សុំ​ការ​អត្ថាធិប្បាយ​អំពី​ចំណាត់​ការ​របស់​ប៉ូលិស​ទេ។ ភាគហ៊ុនរបស់ក្រុមហ៊ុននៅឯផ្សារហ៊ុនហុងកុងបានធ្លាក់ចុះ ២៥% ​នៅក្នុងការជួញដូរពេលព្រឹក ដែលជាកម្រិតទាបបំផុតក្នុងរយៈពេលពីរសប្តាហ៍ ។ ​

Reuters

Leave a Reply

Your email address will not be published. Required fields are marked *