ភាគហ៊ុនរបស់ក្រុមបាល់ទាត់ Manchester United បានកើនឡើងលើសពីការរំពឹកទុក​ បន្ទាប់ពីក្រុមគ្រួសារដែលជា​ម្ចាស់ក្លឹបនេះរៀបចំលក់ភាគហ៊ុនរបស់ពួកគេ!!
Breaking News

ភាគហ៊ុនរបស់ក្រុមបាល់ទាត់ Manchester United បានកើនឡើងលើសពីការរំពឹកទុក​ បន្ទាប់ពីក្រុមគ្រួសារដែលជា​ម្ចាស់ក្លឹបនេះរៀបចំលក់ភាគហ៊ុនរបស់ពួកគេ!!

តម្លៃភាគហ៊ុនរបស់ក្លឹបបាល់ទាត់ “បិសាចក្រហម” Manchester United ត្រូវបានជួញដូរនៅលើទីផ្សារភាគហ៊ុន Wall Street បាននឹងកំពុងមានការកើនឡើងជាបន្តបន្ទាប់កាលពីថ្ងៃពុធម្សិលមិញនេះ ដោយវាបានកើនឡើងជាង 5% ឯណោះ បន្ទាប់ពីមានព័ត៌មានលេចឮថា គ្រួសារត្រកូល Glazer ពិចារណាក្នុងការលក់ភាគហ៊ុន Man Utd ។

ត្រឹមម៉ោង 10:46 យប់ម្សិលមិញនេះ តម្លៃភាគហ៊ុនរបស់ Manchester United បានកើនឡើងដល់ទៅ 5.02% ។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់ប្រភពមួយដែលបាននិយាយថា គ្រួសារត្រកូល Glazer កំពុងពិចារណាលក់ភាគហ៊ុន Man Utd និងកំពុងមានការពិភាក្សាអំពីលទ្ធភាពអ្នកវិនិយោគថ្មីចូលហ៊ុនផងដែរ ។

Leave a Reply

Your email address will not be published. Required fields are marked *