ព្រះអង្គម្ចាស់ William និងព្រះនាង Catherine ទទួលបានគោរមងារជា Prince-Princess of Wales
Read Time:1 Minute, 18 Second
Views:142

ព្រះអង្គម្ចាស់ William និងព្រះនាង Catherine ទទួលបានគោរមងារជា Prince-Princess of Wales

0 0

ព្រះរាជា Charles III បានតែងតាំងព្រះអង្គម្ចាស់ William និងព្រះនាង Catherine ជា “ព្រះអង្គម្ចាស់ និងម្ចាស់ក្សត្រីនៃប្រទេស Wales” ។

ព្រះរាជា Charles III ស្ដេចថ្មីនៃចក្រភពអង់គ្លេស បានតែងតាំងព្រះអង្គម្ចាស់ William ដែលជាព្រះរាជបុត្រា និងព្រះមហេសី Catherine ជា “ព្រះអង្គម្ចាស់ និងម្ចាស់ក្សត្រីនៃប្រទេស Wales, Duke និង Duchess of Cornwall” ដែលជាគោរមងារដើមរបស់ទ្រង់ និងម្ចាស់ក្សត្រី Camilla ។

ព្រះរាជា Charles III ក៏បានបញ្ជាក់ផងដែរថា គោរមងារ ព្រះអង្គម្ចាស់ និងម្ចាស់ក្សត្រីនៃប្រទេសវែល គឺជាតំណែងដ៏អស្ចារ្យ ដែលទ្រង់សព្វព្រះរាជហឫទ័យជាខ្លាំង ព្រោះទ្រង់ធ្លាប់កាន់តំណែង និងបំពេញមុខងារទាំងនេះពេញមួយរយៈពេលកាលកន្លងមក ។

ប្រភពមួយរបស់ព្រះរាជវាំងរបស់ចក្រភពអង់គ្លេសបានឱ្យដឹងថា ព្រះនាង Catherine មានកិត្តិយស សព្វព្រះទ័យ និងដឹងគុណយ៉ាងខ្លាំង សម្រាប់តំណែង និងគោរមងារខាងលើ ដែលទ្រង់បានប្រគល់ជូន ។

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Leave a Reply

Your email address will not be published.

Previous post Google កំពុងរងសម្ពាធធ្ងន់ធ្ងរពីក្រសួងយុត្តិធម៌សហរដ្ឋអាម៉េរិក
Next post តុលាការរុស្ស៊ីបានពិន័យក្រុមហ៊ុន Google ជាលើកទីពីរចំនួន 21.7ពាន់លានរូបល