នេះជាព្រឹត្តិការណ៍ដំបូងដែលបានកើតឡើងបន្ទាប់ពីមានការបាញ់ប្រហារទ្រង់ទ្រាយធំចំនួនពីរនៅក្នុងសហរដ្ឋអាម៉េរិក ដោយឡែកច្បាប់នេះត្រូវបានតស៊ូមតិជាយូរមកហើយដើម្បីបញ្ជៀសអំពើហិង្សាដែលបង្កឡើងដោយកាំភ្លើង ។
ព្រឹទ្ធសភាអាម៉េរិកបានព្រមព្រៀងមតិគ្នាឲ្យពន្លឿនដល់សមាជិកទាំងពីរគណបក្ស ដើម្បីធ្វើឲ្យច្បាប់គ្រប់គ្រងអាវុធរបស់រដ្ឋាភិបាលកណ្ដាលកាន់តែមានភាពតឹងតែងកាន់តែខ្លាំង ។ ទ្រឹទ្ធសភាអាម៉េរិកសង្ឃឹមថា នឹងមានការបោះឆ្នោតលើសេចក្ដីព្រាងច្បាប់ដែលមានកម្រាស់ 80ទំព័រឲ្យបាននៅក្នុងសប្ដាហ៍នេះ ។
សេចក្ដីព្រាងច្បាប់ខាងលើដែលត្រូវបានគេលើកយកមកនិយាយកាលពីថ្ងៃអង្គារ៍ម្សិលមិញនេះ ហាក់ទៅណាមិនឆ្ងាយពីការខិតខំស្វះស្វែងរបស់បក្សប្រជាធិបតេយ្យផង និងលោកប្រធានាធិបតីចូបៃដិនផង ។ យ៉ាងណាមិញប្រសិនបើច្បាប់នេះបានឆ្លងកាត់ដំណាក់កាលដ៏សម្ខាន់មួយនេះបាន នោះវាគឺជាដំណើរការដ៏ល្អមួយសម្រាប់ប្រឆាំងទៅនឹងអំពើហិង្សាដែលបង្កឡើងដោយការប្រើប្រាស់កាំភ្លើងដែលពលរដ្ឋអាម៉េរិកទន្ទឹងរងចាំជាយូរឆ្នាំណាស់មកហើយ ។
ប្រភព ៖
Reuters