ព្រឹកនេះ ពូទីន និយាយដោយហួសចិត្តថា “យើងត្រៀមខ្លួនបញ្ជូនឧស្ម័នធម្មជាតិរួចរាល់ហើយ តែពួកគេមិនព្រមទទួលយកវាដោយខ្លួនឯងទេ” !!
Read Time:1 Minute, 45 Second
Views:617

ព្រឹកនេះ ពូទីន និយាយដោយហួសចិត្តថា “យើងត្រៀមខ្លួនបញ្ជូនឧស្ម័នធម្មជាតិរួចរាល់ហើយ តែពួកគេមិនព្រមទទួលយកវាដោយខ្លួនឯងទេ” !!

1 0

សារព័ត៌មានរដ្ឋរុស្ស៊ីRT បានចុះផ្សាយថា លោកប្រធានាធិបតី ពូទីន បានលើកឡើងនៅពេលដែលលោកកំពុងទស្សនកិច្ចនៅទីក្រុងតេអេរ៉ង់ ដើម្បីចូលរួមប្រជុំកំពូលជាមួយនឹងប្រធានាធិបតីប្រទេសអ៊ីរ៉ង់ និងប្រទេសតួកគី ដោយលោកបាននិយាយថា សហភាពអឺរ៉ុបបានកំណត់វិធានការដាក់ទណ្ឌកម្មមកលើទីក្រុងម៉ូស្គូដោយខ្លួនឯង ហើយពួកគេមានតម្រូវការក្នុងការបើកបំពង់បញ្ជូនឧស្ម័នធម្មជាតិនេះឡើងវិញ ដោយឡែកនៅពេលនេះពួកគេបានធ្វើការចោទប្រកាន់អំពីកង្វះខាតនូវឧស្ម័នធម្មជាតិគឺបណ្ដាលមកពី ក្រុមហ៊ុន Gazprom មិនព្រមបញ្ជូនឧស្ម័នធម្មជាតិឲ្យពួកគេទៅវិញ ។


លោក ពូទីន និយាយបន្តថា រុស្ស៊ីបានត្រៀមលក្ខណៈរួចរាល់ហើយក្នុងការបញ្ជូនឧស្ម័នធម្មជាតិតាមតម្រូវការចង់បានរបស់សហភាពអឺរ៉ុប ប្រសិនបើសហភាពអឺរ៉ុបបញ្ឈប់ទង្វើរបស់ពួកគេមកលើរុស្ស៊ី ។ ដោយឡែកក្រុមហ៊ុន Gazprom មកពាក់ព័ន្ធអ្វីដែរ? ក្រុមហ៊ុនបានបិទបំពង់មួយខ្សែដើម្បីធ្វើការជួសជុលវា ដូច្នេះហើយទើបបានជាស្ថានីយ៍ជម្រុញបញ្ជូនឧស្ម័នធម្មជាតិ នៅមិនទាន់អាចបើកឲ្យមានការប្រើប្រាស់បានឡើយ ព្រោះនៅពុំទាន់ទទួលបានបរិក្ខាដែលនឹងត្រូវយកមកធ្វើការជួសជុលវា ចំណែកឯបំពង់មួយខ្សែទៀត (ខ្សែទី២) គឺសហភាពអឺរ៉ុបជាអ្នកបិទវាដោយខ្លួនឯងទេតើ ។

Happy
Happy
60 %
Sad
Sad
20 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
20 %
Surprise
Surprise
0 %

Leave a Reply

Your email address will not be published.

Previous post បំពង់បង្ហូរឧស្ម័នធម្មជាតិរបស់រុស្ស៊ីកំពុងធ្វើការផ្លាស់ប្ដូរគោលដៅចេញពីសហភាពអឺរ៉ុបឆ្ពោះទៅកាន់ប្រទេសចិន!!
Next post អាល្លឺម៉ង់មានសង្ឃឹមវិញហើយ!!រុស្ស៊ីនឹងចាប់ផ្ដើមបង្ហូរឧស្ម័នទៅកាន់អាល្លឺម៉ង់វិញតាមរយៈបំពង់បង្ហូរ Nord Stream 1នៅថ្ងៃទី21 ខែកក្កដា