តម្លៃទឹកក្រូចនៅសហរដ្ឋអាម៉េរិកទំនងជានឹងមានការឡើងថ្លៃ ដោយសារតែព្យុះសង្ឃរា “Ian” បានបោកបក់ពេញរដ្ឋផ្លរីដា ដែលជាប្រភពដាំក្រូចដ៏សំខាន់បំផុតរបស់សហរដ្ឋអាម៉េរិក ។
តម្លៃទឹកក្រូចច្របាច់នៅក្នុងខែវិច្ឆិកាខាងមុខនេះ នឹងមានការកើនឡើងដល់ទៅ 5.5% នៅទូទាំងសកលលោក នឹងបានដាក់លក់នៅក្នុងសហរដ្ឋអាម៉េរិកក្នុងតម្លៃ 1.92 ដុល្លារអាម៉េរិកក្នុង 1 pound កាលពីថ្ងៃពុធកន្លងមកនេះ ខណៈដែលព្យុះ Hurricane “Ian” កំពុងបោកបក់កាត់រដ្ឋផ្លរីដា ភាគអាគ្នេយ៍ ដែលជាតំបន់ដាំក្រូចដ៏ធំបំផុតនៅសហរដ្ឋអាម៉េរិក ។
ទន្ទឹមនឹងនេះដែរ ក្រោយពីព្យុះសង្ឃរា “Ian” បានបោកបក់ក្នុងរដ្ឋផ្លរីដារួចមក មានការព្រួយបារម្ភចំពោះទិន្នផលក្រូចរបស់រដ្ឋផ្លរីដា ដែលទំនងជាមិនសម្រេចទៅតាមផែនការ បូកផ្សំជាមួយនឹងបញ្ហាប្រឈមទៅនឹងជំងឺផ្សិតតាំងពីដើមឆ្នាំរៀងមកផងនោះ នឹងបង្កឱ្យតម្លៃនៃទឹកក្រូចច្របាច់មួយដបដែលមានចំណុះ 16 Ounce ឡើងថ្លៃដល់ទៅ 2.89 ដុល្លារអាម៉េរិក កាលពីខែកក្កដាកន្លងមកនេះ ។
ប្រភព ៖ Bloomberg