ព្យុះទីហ្វុង Nanmadol កំពុងបោកបក់នៅភាគខាងលិចប្រទេសជប៉ុន ជាមួយនឹងភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់បោកខ្លាំងនៅថ្ងៃចន្ទនេះ
Read Time:1 Minute, 51 Second
Views:98

ព្យុះទីហ្វុង Nanmadol កំពុងបោកបក់នៅភាគខាងលិចប្រទេសជប៉ុន ជាមួយនឹងភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់បោកខ្លាំងនៅថ្ងៃចន្ទនេះ

0 0

ព្យុះទីហ្វុង Nanmadol បាននឹងកំពុងបោកបក់នៅភាគខាងលិចប្រទេសជប៉ុន ជាមួយនឹងភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់បោកខ្លាំងនៅថ្ងៃចន្ទនេះ ដោយបង្ខំឱ្យក្រុមហ៊ុនអាកាសចរណ៍នានាលុបចោលជើងហោះហើរ ប្រតិបត្តិការរថភ្លើងត្រូវបានរំខាន និងធ្វើឱ្យគ្រួសារជាង 300,000 គ្មានថាមពល ។

អាជ្ញាធរបានព្រមានអំពីទឹកជំនន់ និងការរអិលបាក់ដី ខណៈដែលព្យុះទីហ្វុងទី 14 ​នេះបានធ្វើដំណើរឆ្ពោះទៅភាគខាងកើតប្រទេសជប៉ុន។

ទីភ្នាក់ងារឧតុនិយមជប៉ុនបាននិយាយថា ភ្លៀងរហូតដល់ 400 មីលីម៉ែត្រ (15.75 អ៊ីញ) ត្រូវបានគេរំពឹងថានឹងកើតឡើងនៅក្នុងតំបន់ Tokai ភាគកណ្តាលរបស់ប្រទេសជប៉ុន ដែលជាតំបន់បេះដូងឧស្សាហកម្មរបស់ប្រទេសនេះ ក្នុងរយៈពេល 24 ម៉ោងបន្ទាប់ ។

ខ្សែ​វីដេអូក្នុង​ទូរទស្សន៍​បាន​បង្ហាញ​ពីភ្លើងសញ្ញា​ចរាចរណ៍​ដែល​បាន​ដួល​រលំ និង​ដីស្រែ​ដែល​លិច​ទឹក​ ។

ក្រុមហ៊ុន Kyushu Railway​ ​ ដែលជាប្រតិបត្តិកររថភ្លើងបម្រើដល់កោះ Kyushu ភាគខាងលិចរបស់ប្រទេសជប៉ុនបាននិយាយថា ខ្លួនបានផ្អាកប្រតិបត្តិការទាំងអស់កាលពីថ្ងៃចន្ទ ខណៈដែលក្រុមហ៊ុន Japan Airline ​និង ANA Holdings បានលុបចោលជើងហោះហើររបស់ខ្លួនប្រហែល 800 ​។

ក្រសួងពាណិជ្ជកម្មបាននិយាយថា គ្រួសារប្រហែល 340,000 ដែលភាគច្រើននៃពួកគេនៅលើកោះ Kyushu គឺគ្មានអគ្គិសនីប្រើប្រាស់គិតត្រឹមព្រឹកថ្ងៃចន្ទនេះ ។

Happy
Happy
0 %
Sad
Sad
100 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Leave a Reply

Your email address will not be published.

Previous post លោក បៃដិន​ និយាយថា កងទ័ពអាម៉េរិកនឹងការពារតៃវ៉ាន់ពីការឈ្លានពានរបស់ចិន
Next post ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ​ ហ្សេលេនស្គី បានប្តេជ្ញាថានឹងមិនបន្ធូរដៃក្នុងការប្រយុទ្ធជាមួយរុស្ស៊ីទេ