ព្យុះ​ទីហ្វុង Hinnamnor បានចាកចេញ​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង​ឆ្ពោះទៅកាន់ប្រទេសជប៉ុនដែលបណ្ដាល​ឲ្យ​មនុស្ស ២ នាក់​ស្លាប់ និង ១០ នាក់​បាត់​ខ្លួន
Read Time:3 Minute, 15 Second
Views:107

ព្យុះ​ទីហ្វុង Hinnamnor បានចាកចេញ​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង​ឆ្ពោះទៅកាន់ប្រទេសជប៉ុនដែលបណ្ដាល​ឲ្យ​មនុស្ស ២ នាក់​ស្លាប់ និង ១០ នាក់​បាត់​ខ្លួន

0 0

អាជ្ញាធរកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃអង្គារនេះថា ប្រជាជនកូរ៉េខាងត្បូងរាប់ពាន់នាក់បានជម្លៀសចេញ ខណៈដែលព្យុះទីហ្វុង Hinnamnor បានបោកបក់នៅភាគខាងត្បូងរបស់ប្រទេសនេះ ជាមួយនឹងភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំងដែលរំពឹងថានឹងបន្តពេញមួយថ្ងៃ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។

យោងតាមរដ្ឋបាលឧតុនិយមកូរ៉េខាងត្បូងបានឱ្យដឹងថា ព្យុះទីហ្វុងដែលធ្វើដំណើរទៅភាគខាងជើងក្នុងល្បឿនប្រហែល 52 គីឡូម៉ែត្រក្នុងមួយម៉ោង (32 ម៉ាយក្នុងមួយម៉ោង) បានចាកចេញពីឧបទ្វីបកូរ៉េនៅម៉ោងប្រហែល 7:10 ព្រឹក តាមរយៈដែនទឹកចេញពីទីក្រុង Ulsan ភាគអាគ្នេយ៍ប្រទេស បន្ទាប់ពីបានបោកបក់មកលើទីក្រុងឆ្នេរសមុទ្រ Geoje ​។

ទីភ្នាក់ងារនេះបាននិយាយថា វាត្រូវបានគេរំពឹងថានឹងធ្វើដំណើរឆ្ពោះទៅភាគឦសាន និងឆ្លងកាត់ប្រហែល 400 គីឡូម៉ែត្រភាគពាយព្យនៃទីក្រុង Sapporo ប្រទេសជប៉ុន នៅប្រហែលពាក់កណ្តាលអធ្រាត្រថ្ងៃអង្គារនេះ ។ ខណៈលោកប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-yeol បានកោះប្រជុំឆ្លើយតប និងបានជំរុញឱ្យមន្ត្រីមានការប្រុងប្រយ័ត្នរហូតដល់ព្យុះទីហ្វុងបានរលត់ទាំងស្រុង ។

ទីភ្នាក់ងារអាកាសធាតុបាននិយាយថា “ភ្លៀងធ្លាក់ខ្លាំង ខ្យល់បក់ខ្លាំង និងព្យុះសង្ឃរា ត្រូវបានគេរំពឹងទុកថានឹងបន្តរហូតដល់ថ្ងៃអង្គារ” និងបានព្រមានថា នឹងមានរលកខ្ពស់ “ខ្លាំង” នៅក្នុងតំបន់ឆ្នេរសមុទ្រ ។

យោងតាមអាជ្ញាធរបានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃអង្គារបានចេញ​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង​ចូល​ក្នុង​ដែន​ទឹក​ក្បែរ​ទីក្រុង Ulsan បណ្ដាល​ឲ្យ​មនុស្ស ២ នាក់​ស្លាប់ និង ១០ នាក់​បាត់​ខ្លួន

ព្យុះទីហ្វុងនេះបានបង្ខំឱ្យមានការលុបចោលជើងហោះហើររាប់រយជើង ការផ្អាកប្រតិបត្តិការអាជីវកម្ម និងការបិទសាលារៀន ។

​ប្រទេសជិតខាងកូរ៉េខាងជើងក៏បានការពារការខូចខាតពីព្យុះទីហ្វុងផងដែរ ដោយមេដឹកនាំគីម ជុងអ៊ុន បើកកិច្ចប្រជុំរយៈពេលពីរថ្ងៃស្តីពីការងារបង្ការគ្រោះមហន្តរាយ និងការបញ្ចេញទឹកពីទំនប់នៅជិតព្រំដែនរបស់ខ្លួនជាមួយកូរ៉េខាងត្បូង ។

កូរ៉េខាងត្បូងបានទទូចម្តងហើយម្តងទៀតឱ្យកូរ៉េខាងជើងផ្តល់ការជូនដំណឹងមុនពេលបញ្ចេញទឹកចេញពីទំនប់ព្រោះវាអាចបណ្តាលឱ្យមានទឹកជំនន់នៅខាងក្រោម ប៉ុន្តែទីក្រុងព្យុងយ៉ាងនៅតែមិនឆ្លើយតប ។

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Leave a Reply

Your email address will not be published.

Previous post រុស្សីកំពុងទិញគ្រាប់កាំភ្លើងធំពីកូរ៉េខាងជើង ដើម្បីប្រើប្រាស់ក្នុងសង្រ្គាមនៅអ៊ុយក្រែន
Next post ចំនួន​អ្នក​ស្លាប់​ដោយសារ​គ្រោះ​រញ្ជួយ​ដី​នៅ​ចិន​កើនឡើង​ដល់​៦៥​នាក់​ហើយ ខណៈការជួយសង្រ្គោះនៅតែបន្ត