ព័ត៌មានលម្អិត ៖ រដ្ឋបាលសហរដ្ឋអាម៉េរិកបានទាក់ទងទៅ Google និង Apple ឱ្យលុប TikTok ចេញពី App Store ។
Read Time:4 Minute, 5 Second
Views:412

ព័ត៌មានលម្អិត ៖ រដ្ឋបាលសហរដ្ឋអាម៉េរិកបានទាក់ទងទៅ Google និង Apple ឱ្យលុប TikTok ចេញពី App Store ។

2 0

ស្នងការនៃគណៈកម្មការទំនាក់ទំនងសហព័ន្ធសហរដ្ឋអាម៉េរិកលោក​ Brendan Carr បានទាក់ទងទៅកាន់ក្រុមហ៊ុន Apple និងក្រុមហ៊ុន Google កាលពីថ្ងៃអង្គារដោយស្នើសុំឱ្យក្រុមហ៊ុនទាំងនេះដក TikTok ចេញពីកម្មវិធីរបស់ពួកគេ។ហេតុការណ៍នេះបានកើតឡើងបន្ទាប់ពី BuzzFeed News បានរាយការណ៍កាលពីសប្តាហ៍មុនថាបុគ្គលិករបស់ TikTok នៅក្នុងប្រទេសចិនអាចចូលប្រើទិន្នន័យរបស់អ្នកប្រើប្រាស់ដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិករហូតដល់ខែមករា។

“ដូចដែលអ្នកបានដឹងហើយថា TikTok គឺជាកម្មវិធីមួយដែលមានប្រជាជនអាមេរិករាប់លាននាក់ប្រើប្រាស់កម្មវិធីនេះ ហើយវាប្រមូលនូវទិន្នន័យរសើបជាច្រើនអំពីអ្នកប្រើប្រាស់អាម៉េរិកទាំងនោះ។ TikTok ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន ByteDance ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង ដែលជាអង្គការមួយដែលមានភាពជិតស្និទ្ធនឹងបក្សកុម្មុយនិស្តចិន ហើយតម្រូវដោយច្បាប់របស់ប្រទេសចិន ដើម្បីអនុវត្តតាមការទាមទារឃ្លាំមើលរបស់រដ្ឋាភិបាលចិន ។ លោក Carr បាននិយាយនៅក្នុងលិខិតមួយផ្ញើទៅកាន់លោក Sundar Pichai និងលោក Tim Cook ។

“វាច្បាស់ណាស់ថា TikTok បង្កហានិភ័យសន្តិសុខជាតិដែលមិនអាចទទួលយកបាន ដោយសារការប្រមូលទិន្នន័យដ៏ច្រើនរបស់វា រួមជាមួយនឹងការចូលប្រើប្រាស់ទិន្នន័យរសើបនោះដោយមិនបានត្រួតពិនិត្យជាក់ស្តែងរបស់ទីក្រុងប៉េកាំង។”

បន្ទាប់ពី BuzzFeed News បានចេញផ្សាយរបាយការណ៍របស់ខ្លួន ក្រុមហ៊ុន TikTok បានចេញមុខការពារយ៉ាងឆាប់រហ័ស ហើយបានប្រកាសថាខ្លួនកំពុងផ្លាស់ប្តូរទិន្នន័យរបស់អ្នកប្រើប្រាស់ទាំងអស់របស់សហរដ្ឋអាម៉េរិកទៅកាន់ម៉ាស៊ីនមេ Oracle ដែលមានទីតាំងនៅសហរដ្ឋអាម៉េរិក ​។  TikTok បានបញ្ជាក់ថាក្រុមហ៊ុននៅតែប្រើម៉ាស៊ីនមេដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិក និងសិង្ហបុរីសម្រាប់ការបម្រុងទុក។ ប៉ុន្តែនៅពេលអនាគត ខ្លួនរំពឹងថានឹង “លុបទិន្នន័យឯកជនរបស់អ្នកប្រើនៅសហរដ្ឋអាម៉េរិកចេញពីមជ្ឈមណ្ឌលទិន្នន័យរបស់TikTokផ្ទាល់ ហើយភ្ជាប់យ៉ាងពេញលេញទៅកាន់ Oracle cloud servers ដែលមានទីតាំងនៅសហរដ្ឋអាម៉េរិក”។

ក្រុមហ៊ុនបានបន្ថែមថា “យើងក៏កំពុងធ្វើការផ្លាស់ប្តូរប្រតិបត្តិការស្របតាមការងារនេះផងដែរ រួមទាំងក្រុមថ្មីដែលយើងបានបង្កើតនាពេលថ្មីៗនេះ ​ ដើម្បីគ្រប់គ្រងទិន្នន័យអ្នកប្រើប្រាស់របស់សហរដ្ឋអាម៉េរិកតែមួយគត់សម្រាប់ TikTok” ។

ការគ្រប់គ្រងទិន្នន័យអ្នកប្រើប្រាស់របស់ TikTok បានស្ថិតនៅក្រោមការសង្ស័យជាច្រើនដង។ ក្នុងឆ្នាំ 2020 ឥណ្ឌាបានហាមឃាត់ TikTok ជុំវិញបញ្ហាសន្តិសុខជាតិ ហើយទាំងអតីតប្រធានាធិបតី Donald Trump និងប្រធានាធិបតីបច្ចុប្បន្ន Joe Biden បានចោទជាសំណួរអំពីទំនាក់ទំនងរបស់កម្មវិធីវីដេអូខ្លីមួយនេះជាមួយនឹងប្រទេសចិន និងរបៀបដែលTikTokគ្រប់គ្រងទិន្នន័យរបស់អ្នកប្រើប្រាស់នៅអាម៉េរិក ។ ខណៈពេលដែលលោក Trump បានស្នើសុំការហាមឃាត់ទាំងស្រុងលើ TikTok ហើយ លោក Biden ក៏បានស្នើច្បាប់ថ្មីដែលនឹងផ្តល់ការត្រួតពិនិត្យបន្ថែមលើកម្មវិធីដែលមានទំនាក់ទំនងជាមួយយុត្តាធិការរបស់សត្រូវបរទេសដែលអាចបង្កហានិភ័យសន្តិសុខជាតិ ។

Happy
Happy
80 %
Sad
Sad
20 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Leave a Reply

Your email address will not be published.

Previous post អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg រំពឹងថា ស៊ុយអែត និងហ្វាំងឡង់ នឹងក្លាយជាសមាជិកភាពនៃសម្ពន្ធភាពយោធាណាតូឆាប់ៗ ។
Next post លោក ពូទីន និយាយថា គ្មានបញ្ហាទេសម្រាប់រុស្ស៊ី ប្រសិនបើហ្វាំងឡង់ និងស៊ុយអែតចូលរួមជាមួយណាតូ ។