Breaking News

ពូទីន យល់ព្រមអនុញ្ញាតឱ្យក្រុមអ្នកជំនាញចូលទៅក្នុងរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhian!!

វិមានប្រធានាធិបតី Emmanuel Macron របស់ប្រទេសបារាំងបានបង្ហើបឱ្យដឹងថា ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន របស់រុស្ស៊ីបានយល់ព្រមអនុញ្ញាតឱ្យក្រុមអធិការកិច្ចមកពីទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ចូលទៅក្នុងរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhian របស់ប្រទេសអ៊ុយក្រែន កាន់កាប់ដោយកងទ័ពរុស្ស៊ី ដើម្បីពិនិត្យមើលការខូចខាតដែលអាចរងផលប៉ះពាល់ដោយការប្រយុទ្ធគ្នា នេះជាការព្រួយបារម្ភនូវហានិភ័យនៃការកើតឡើងសារជាថ្មីម្តងទៀតនៃសោកនាដកម្ម Chernobyl ។
ដំបូងឡើយ មេដឹកនាំរុស្ស៊ីបានកំណត់ថា ក្រុមអ្នកជំនាញដែលនឹងចូលទៅក្នុងរោងចក្រថាមពលនុយក្លេអ៊ែរត្រូវតែធ្វើដំណើរចូលតាមផ្លូវរបស់រុស្ស៊ីតែប៉ុណ្ណោះ ដោយឡែកពេលនេះគាត់បានបោះបង់ជំហរនេះចោលវិញ ហើយលោកបានអនុញ្ញាតឱ្យក្រុមអ្នកជំនាញធ្វើដំណើរឆ្លងកាត់តាមផ្លូវរបស់អ៊ុយក្រែន ។

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version