Editorial

ពី ស.វ. ទី ១៣ ដល់ ១៩ ទឹកដីខ្មែរត្រូវរួញបន្តិចម្តងៗ សត្រូវខាងលិច និងខាងកើតចង់យកទន្លេមេគង្គធ្វើជាព្រំដែនរបស់គេ

ពី ស.វ. ទី ១៣ ដល់ ១៩ ទឹកដីខ្មែរត្រូវរួញបន្តិចម្តងៗ ដោយសារអំពើរុករានរបស់ជនជាតិសៀម និងជនជាតិយួន ដែលមានបំណងចង់យកទន្លេមេគង្គ ធ្វើជាព្រំដែនរួមរបស់គេ ។ ដោយមានការស្នើសុំពីសំណាក់ស្តេចខ្មែរ ហើយដោយស្របនឹងប្រយោជន៍របស់គេផងនោះ​បារាំងបានធ្វើអន្តរាគមន៍ចូលមកក្នុងនយោបាយខ្មែរ ហើយប្រហែលដោយសារនោះ ជាតិខ្មែរយើងក៏អាចគង់វង់រហូតដល់សព្វថ្ងៃ ព្រមទាំងអាចថែរក្សា ទឹកដីដែលខ្លួនធ្លាប់មានកាលពី ស.វ ទី ១៨ ប៉ុ៉ន្តែ ជនជាតិខ្មែររាប់លាននាក់ត្រូវឃ្លាតឆ្ងាយពីមាតុភូមិរបស់ខ្លួន ហើយត្រូវរស់នៅក្រោមការគ្រប់គ្រងរបស់ជនបរទេស ដែលបានយកទឹកដីខ្មែរ ធ្វើជាទឹកដីរបស់គេ ។

ស្រង់ចេញពីសៀវភៅ ៖ ស្រុកខ្មែរ ការវិវត្តន៍ចលនានយោបាយ

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version