ពិភពលោកកំពុងវិលត្រឡប់ទៅកាន់យុគសម័យធ្យូងថ្មសារថ្មីម្តងទៀត ដោយសារតែតម្រូវការធ្យូងថ្មមានការកើនឡើងខ្លាំង!!
Breaking News

ពិភពលោកកំពុងវិលត្រឡប់ទៅកាន់យុគសម័យធ្យូងថ្មសារថ្មីម្តងទៀត ដោយសារតែតម្រូវការធ្យូងថ្មមានការកើនឡើងខ្លាំង!!

ពិភពលោកបាននិងកំពុងវិលត្រលប់ទៅកាន់យុគសម័យធ្យូងថ្មសារថ្មីម្តងទៀត ដោយសារតែតម្រូវការធ្យូងថ្មមានការកើនឡើង ហើយវាត្រូវបានគេរំពឹងថានឹងឈានដល់កំណត់ត្រាខ្ពស់បំផុតមួយក្នុងប្រវត្តិសាស្រ្ដ ។

ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បាននិយាយនៅក្នុងរបាយការណ៍បច្ចុប្បន្នភាពទីផ្សារធ្យូងថ្មដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា តម្រូវការធ្យូងថ្មរបស់សកលលោកអាចនឹងឈានដល់ 8000លានតោននៅឆ្នាំ2022 នេះ បរិមាណដ៏ច្រើននេះគឺស្មើទៅនឹងកំណត់ត្រាកាលពីឆ្នាំ2013 គេរំពឹងថា នឹងបន្តកើនឡើងនៅឆ្នាំ2023 ខាងមុខនេះ ។

យោងតាមទីភ្នាក់ងារថាមពលអន្តរជាតិ IEA បានបង្ហើបឲ្យដឹងថា តម្រូវការធ្យូងថ្មមានការកើនឡើង បន្ទាប់ពីមានការឡើងថ្លៃនូវតម្លៃរបស់ឧស្ម័នធម្មជាតិ ដែលជាហេតុធ្វើឲ្យប្រទេសជាច្រើនងាកចេញពីការប្រើប្រាស់ឧស្ម័នធម្មជាតិ ទៅប្រើប្រាស់ថាមពលធ្យូងថ្មសារជាថ្មីម្តងទៀត ។

ប្រភព ៖ RT

Leave a Reply

Your email address will not be published. Required fields are marked *