ពិធីបុណ្យសពរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe នឹងធ្វើឡើងនៅថ្ងៃទី១២ ខែកក្កដា!!
Breaking News

ពិធីបុណ្យសពរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe នឹងធ្វើឡើងនៅថ្ងៃទី១២ ខែកក្កដា!!

យោងតាមសារព័ត៌មាន TBS News របស់ប្រទេសជប៉ុន ​ ពិធីបុណ្យសពរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe នឹងធ្វើឡើងនៅថ្ងៃទី១២ ខែកក្កដា ។

NHK រាយការណ៍ថា រថយន្តដែលគេជឿថា បានដឹកសាកសពរបស់លោក អាបេ បានចាកចេញពីមន្ទីរពេទ្យមុនម៉ោង ៦ ព្រឹក  កាលពីថ្ងៃសៅរ៍ ហើយត្រូវបានគេជឿថាកំពុងធ្វើដំណើរទៅកាន់លំនៅដ្ឋានរបស់គាត់នៅទីក្រុងតូក្យូ ។

Shinzo Abe ត្រូវបានគេបាញ់សម្លាប់នៅម៉ោងប្រហែល 11:30 ព្រឹក ​ នៅក្នុងទីក្រុង Nara អំឡុងពេលសុន្ទរកថាដើម្បីឃោសនាការបោះឆ្នោតព្រឹទ្ធសភា កាលពីថ្ងៃសុក្រ។ ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ។ របាយការណ៍បាននិយាយថា ជនសង្ស័យបានប្រាប់ប៉ូលិសថា គាត់មិនសប្បាយចិត្តនឹង Abe ហើយគ្រោងនឹងសម្លាប់លោក អាបេ ។

ការឃោសនាបោះឆ្នោតនៅក្នុងប្រទេសជប៉ុននឹងបន្តឡើងវិញនៅថ្ងៃសៅរ៍ ដែលជាថ្ងៃចុងក្រោយនៃការឃោសនាបោះឆ្នោត មុនពេលការបោះឆ្នោតនៅក្នុងសភាជាន់ខ្ពស់ ។ អ្នកនយោបាយបានសន្យាថានឹងបន្តធ្វើយុទ្ធនាការមុនការបោះឆ្នោតនៅថ្ងៃអាទិត្យដែលរំពឹងថានឹងនាំមកនូវជ័យជំនះដល់ក្រុមចម្រុះដែលកំពុងកាន់អំណាចរបស់ប្រទេសជប៉ុន ។ បច្ចុប្បន្ន ប៉ូលិស​កំពុង​កំណត់​មូលហេតុ និង​វិធីសាស្ត្រ​នៃ​ការ​បាញ់​សម្លាប់​របស់​ជន​សង្ស័យមកលើ​លោក អាបេ ។

ប្រភព ៖ Lianhe Zaobao

Leave a Reply

Your email address will not be published. Required fields are marked *