News & Blogs

News អត្ថបទព័ត៌មាន

របៀបដែលសេដ្ឋកិច្ចចិនអាចផ្លាស់ប្តូរទម្រង់អង្គការ WTO និងពាណិជ្ជកម្មពិភពលោកឱ្យកាន់តែប្រសើរឡើង

របៀបដែលសេដ្ឋកិច្ចចិនអាចផ្លាស់ប្តូរទម្រង់អង្គការ WTO

របៀបដែលសេដ្ឋកិច្ចចិនអាចផ្លាស់ប្តូរទម្រង់អង្គការ WTO និងពាណិជ្ជកម្មពិភពលោកឱ្យកាន់តែប្រសើរឡើង

  • ការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោករបស់ប្រទេសចិនក្នុងឆ្នាំ២០០១ បានធ្វើឱ្យមានការប្រែប្រួលនៅក្នុងប្រទេស និងពាណិជ្ជកម្មពិភពលោកដែលនាំមកនូវផលប្រយោជន៍យ៉ាងច្រើនសម្រាប់ភាគីទាំងអស់
  • នៅពេលដែលអង្គការពាណិជ្ជកម្មពិភពលោកបើកទំព័រថ្មីរបស់ខ្លួនក្រោមការដឹកនាំថ្មី ប្រទេសចិនត្រូវបានគេរៀបចំយ៉ាងល្អដើម្បីជួយស្រោចស្រង់អង្គការនេះសម្រាប់ពិភពលោកឡើងវិញ ក្រោយការរាតត្បាតនៃជំងឺកូវីដ-១៩

នៅខាងក្នុងបរិវេណច្រាំងបេតុងនៃបឹងហ្សឺណែវ (Lake Geneva) ដែលជាទីតាំងរបស់អង្គការពាណិជ្ជកម្មពិភពលោក មានសួនច្បារចម្រុះពណ៌ដ៏ប្រណីតមួយរបស់ចិន ដោយសាងសង់ឡើងជាទម្រង់ថ្មមានរាងដូចធ្នូ និងអក្សរផ្ចង់ ។ សួនហ្គូស៊ូ (Gusu Garden) គឺជាអំណោយពីប្រទេសចិនក្នុងឆ្នាំ២០១៣ ដើម្បីរំលឹកដល់ការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ។

សួននេះក៏ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ប្រទេសចិនចំពោះប្រព័ន្ធពាណិជ្ជកម្មពហុភាគី (Multilateral Trading System) ដូចដែលឯកអគ្គរដ្ឋទូតចិនប្រចាំនៅអង្គការពាណិជ្ជកម្មពិភពលោក លោក Yi Xiaozhun បាននិយាយនៅពេលនោះ ។ យ៉ាងណាក៏ដោយ សួន ហ្គូស៊ូ (Gusu Garden) គឺមិនមែនជាសញ្ញាតែមួយគត់ដែលប្រទេសចិនបានទុកនៅអង្គការពាណិជ្ជកម្មពិភពលោកនោះទេ ។

ឆ្នាំនេះគឺជាឆ្នាំគម្រប់ខួបរយៈពេល ២០ ឆ្នាំចាប់តាំងពីប្រទេសចិនបានចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកក្នុងនាមជាសមាជិកទី១៤៣ ។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ បានផ្លាស់ប្តូរប្រទេសចិនក្នុងរយៈពេលពីរទសវត្សរ៍កន្លងមក និងបាននាំមកនូវផលប្រយោជន៍យ៉ាងច្រើនដល់ប្រទេសរបស់ខ្លួន ។

ប៉ុន្តែ ដូចគ្នានេះដែរ ការចូលជាសមាជិករបស់ប្រទេសចិនក៏បានផ្លាស់ប្តូរមុខមាត់នៃពាណិជ្ជកម្មពិភពលោក និងនាំមកនូវផលប្រយោជន៍យ៉ាងច្រើនដល់អង្គការពាណិជ្ជកម្មពិភពលោក និងសមាជិកទាំងអស់របស់អង្គការអន្តរជាតិមួយនេះ ។ ឥឡូវនេះ អង្គការពាណិជ្ជកម្មពិភពលោកចាប់ផ្ដើមបើកទំព័រប្រវត្តិសាស្ត្រថ្មីនៅក្រោមការដឹកនាំថ្មីរបស់ខ្លួន ហើយប្រទេសចិនត្រូវបានគេរៀបចំយ៉ាងល្អឲ្យជួយដល់អង្គការមួយនេះក្នុងការពង្រឹងខ្លួនឯងឡើងវិញ ដើម្បីក្លាយជាកម្លាំងជំរុញនៃពាណិជ្ជកម្មសេរីសម្រាប់ពិភពលោកក្រោយការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។

បើពិចារណាទៅលើស្ថានភាពរបស់ចិននៅលើសេដ្ឋកិច្ចសកលលោកសព្វថ្ងៃនេះ វាមើលទៅងាយស្រួលក្នុងការបំភ្លេចនូវដំណើរការដ៏លំបាកលំបិននៃការផ្លាស់ប្តូរលក្ខខណ្ឌសេដ្ឋកិច្ចរបស់ចិន ដើម្បីបានចូលរួមជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ។ ការចរចាទៅលើ ការបានចូលជា សមាជិកអង្គការពាណិជ្ជកម្មពិភពលោករបស់ប្រទេសចិនគឺត្រូវចំណាយពេលរហូតដល់ ១៥ ឆ្នាំ គឺយូរជាងដំណើរការនៃការបង្កើតអង្គការនេះទៅទៀត ។

ដើម្បីសម្របខ្លួនទៅនឹងលក្ខខណ្ឌពិចារណារបស់អង្គការពាណិជ្ជកម្មពិភពលោក ទីក្រុងប៉េកាំងបានកែប្រែច្បាប់ និងបទបញ្ញត្តិជាតិជាង ២,៣០០ ប្រការ ខណៈដែលបទបញ្ញត្តិ ១៩០,០០០ ប្រការ ផ្សេងទៀតត្រូវបានកែប្រែ ឬលុបចោលនៅថ្នាក់មូលដ្ឋាន ។ យោងទៅតាមធនាគារពិភពលោកបានឱ្យដឹងថា ពន្ធគយដែលគិតជាមធ្យមលើពាណិជ្ជកម្មបានធ្លាក់ចុះពី ៣២,២% ក្នុងឆ្នាំ ១៩៩២ ដល់ ៧,៧%នៅឆ្នាំ២០០២ ដែលបានធ្លាក់ចុះបន្ថែមទៀតដល់អត្រាជាមធ្យម ៤,៨ % ក្នុងចន្លោះឆ្នាំ២០០៣ និង ២០១៧ ។

ស្ថាប័ននានាត្រូវបានធ្វើកំណែទម្រង់ ហើយប្រទេសចិនបានបង្កើនការការពារសិទ្ធិ កម្មសិទ្ធិបញ្ញា ។ ដំណើរការដែលកំពុងបន្តនេះបាននាំឱ្យមានការបង្កើតនូវតុលាការអាយភី (IP Court) នៅទីក្រុងប៉េកាំង ស៊ាងហៃ និងក្វាងចូវក៏ដូចជាអង្គការយុត្តិធម៌ពិសេសនៅក្នុងតុលាការមធ្យម ចំនួន 15 ផ្សេងទៀត។

ការផ្លាស់ប្តូរទាំងនេះបានបើកចំហសេដ្ឋកិច្ចរបស់ប្រទេសចិនទៅកាន់ពិភពលោក និងជំរុញរយៈពេលនៃកំណើនយ៉ាងឆាប់រហ័ស ។ ក្នុងឆ្នាំ១៩៩៩ ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិន (GDP) មានតិចជាងប្រទេសអ៊ីតាលី និងឈរនៅចំណាត់ថ្នាក់ទី៨ ក្នុងពិភពលោក ។ សព្វថ្ងៃនេះ ប្រទេសចិនគឺជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេលំដាប់ទី២ នៅលើពិភពលោក និងជាប្រទេសពាណិជ្ជកម្មដ៏ធំបំផុត ។

ក្នុងរយៈពេល២០ ឆ្នាំកន្លងមក ការនាំចេញរបស់ចិនបានកើនឡើង ៧ ដង ហើយការនាំចូលរបស់ចិនកើនឡើង ៦ ដង ។ បច្ចុប្បន្នប្រទេសនេះមានចំនួន ១២% នៃពាណិជ្ជកម្មពិភពលោក និងជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសជាង ១២០ ប្រទេស ។

ទន្ទឹមនឹងនេះដែរ ភាគហ៊ុននៃការនាំចេញសេវាកម្មសកលរបស់ចិនបានកើនឡើងទ្វេដងពី ៣ % ក្នុងឆ្នាំ២០០៥ ដល់ ៦ % នៅឆ្នាំ២០២០ ខណៈភាគហ៊ុននៃការនាំចូលសេវាកម្មបានកើនឡើងពី ៣,៣ % ក្នុងឆ្នាំ២០០៥ ដល់ ៨% នៅឆ្នាំ២០២០ ។

នៅពេលពាណិជ្ជកម្មបានធ្វើឱ្យប្រទេសចិនមានការផ្លាស់ប្ដូរ ប្រទេសនេះក៏បានផ្លាស់ប្តូរសេដ្ឋកិច្ចពិភពលោកផងដែរ ។ ការបើកទ្វារ និងធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់ប្រទេសនេះកើតឡើងស្របពេលនឹងការធ្លាក់ចុះនៃរបាំងពាណិជ្ជកម្ម និងថ្លៃដើមដែលទាក់ទងនឹងការដឹកជញ្ជូន និងគមនាគមន៍ដោយជួយសម្រួលដល់ការកើនឡើងនៃសង្វាក់តម្លៃពិភពលោក ។ ប្រការនេះបានមើលឃើញពីកំណើនពាណិជ្ជកម្មក្នុងរយៈពេល ២០ ឆ្នាំកន្លងមក ហើយអត្ថប្រយោជន៍ធំៗ បានកើតឡើងចំពោះប្រទេសអភិវឌ្ឍន៍ និងកំពុងអភិវឌ្ឍន៍ដូចគ្នា ។

នៅក្នុងកិច្ចប្រជុំតុមូលថ្មីស្តីពីប្រទេសចិនដែលមានវត្តមានរយៈពេល ២ ទសវត្សរ៍នៅក្នុងអង្គការពាណិជ្ជកម្មពិភពលោកដែលរៀបចំដោយមជ្ឈមណ្ឌលចិន និងសកលភាវូបនីយកម្ម (Centre for China and Globalisation) នៅទីក្រុងប៉េកាំង លោកយី (Yi) ដែលទើបតែបញ្ចប់អាណត្តិទី២ ជាអគ្គនាយករងអង្គការពាណិជ្ជកម្មពិភពលោកបានលើកឡើងពីវិធីមួយចំនួនដែលសេដ្ឋកិច្ចពិភពលោកទទួលបានអត្ថប្រយោជន៍ក្នុងអំឡុងពេលនេះ ។ ឧទាហរណ៍ ចាប់តាំងពីចូលរួមជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ការចូលរួមចំណែកជាមធ្យមរបស់ប្រទេសចិនដល់កំណើនសេដ្ឋកិច្ចពិភពលោកបានកើនឡើងទ្វេដងដល់ជិត ៣០ % ។

ផលិតផលចិនដែលមានតម្លៃសមរម្យបានជួយសន្សំំចៃដល់អ្នកប្រើប្រាស់ជនជាតិអាម៉េរិកចំនួន ១៥ ពាន់លានដុល្លារជារៀងរាល់ឆ្នាំ ហើយប្រទេសចិនក៏បានស្រូបយកភាគហ៊ុនដែលកំពុងកើនឡើងនៃការនាំចេញរបស់ពិភពលោករួមមាន ២៥ ភាគរយនៃការនាំចេញពីប្រទេសអភិវឌ្ឍន៍តិចតួចចាប់តាំងពីឆ្នាំ២០០៨ ។

តួនាទីសំខាន់របស់ចិនក្នុងពាណិជ្ជកម្មពិភពលោកបានឈានដល់ចំណុចកំពូលកាលពីឆ្នាំមុនដោយសារក្រុមហ៊ុននាំចេញរបស់ចិនបានផ្គត់ផ្គង់ទំនិញចាំបាច់នៅពេលដែលសេដ្ឋកិច្ចប្រទេសផ្សេងទៀតត្រូវបានរំខានយ៉ាងធ្ងន់ធ្ងរដោយរោគរាតត្បាតនៃជំងឺកូវីដ-១៩ ។ 

ប្រទេសចិនមានការផ្លាស់ប្តូរលើសពីការកត់សម្គាល់ចាប់តាំងពីខ្លួនបានចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ។ ក្នុងអំឡុងពេលនេះ មជ្ឈមណ្ឌលវីលៀម រ៉េបផាត (Centre William Rappard) ដែលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកក៏ត្រូវបានកែលំអ និងពង្រីកមុខងារថ្មី និងផ្តល់កន្លែងសម្រាប់ប្រតិភូពីសមាជិកភាពដែលកំពុងកើនឡើងរបស់អង្គការពាណិជ្ជកម្មពិភពលោក ។

ជាអកុសល ស្ថាប័នខ្លួនឯង និងច្បាប់ដែលគ្រប់គ្រងពាណិជ្ជកម្មពិភពលោកស្ទើរតែត្រូវបានផ្លាស់ប្តូរនៅក្នុងអំឡុងពេលនោះ ។ ការបរាជ័យក្នុងការសម្របខ្លួនទៅនឹងការផ្លាស់ប្តូរសំខាន់ៗនៅក្នុងសេដ្ឋកិច្ចពិភពលោកបានបង្កភាពតានតឹង និងធ្វើឱ្យអង្គការនេះមានភាពចុះខ្សោយ ។

ទោះយ៉ាងណាក៏ដោយ បន្ទាប់ពីឈានដល់ចំណុចទាបបំផុតនៅក្រោមរដ្ឋបាលត្រាំ អង្គការពាណិជ្ជកម្មពិភពលោកបានរកឃើញយន្តការដោះស្រាយជម្លោះរបស់ខ្លួន ដូច្នេះក្តីសង្ឃឹមដែលថាអង្គការនេះអាចធ្វើឱ្យខ្លួនមានភាពប្រសើរឡើងវិញកំពុងមានការកើនឡើងក្រោមការដឹកនាំថ្មីរបស់អ្នកស្រី Ngozi Okonjo-Iweala ជាអគ្គនាយកជនជាតិនីហ្សេរីយ៉ាដែលបានចូលកាន់តំណែងនៅខែមីនា បន្ទាប់ពីតំណែងនេះបានទុកឱ្យទំនេរអស់រយៈពេលប្រាំមួយខែ ។

នៅពេលពិភពលោកងើបចេញពីវិបត្តិសុខាភិបាល និងសេដ្ឋកិច្ចដ៏កាចសាហាវដែលមិនធ្លាប់មានពីមុនមកនេះ អង្គការពាណិជ្ជកម្មពិភពលោកមានឱកាសដើម្បីបញ្ជាក់ពីវត្តមានដ៏សំខាន់របស់ខ្លួន ។ ការចរចាដោយជោគជ័យនូវការបរិច្ចាគវ៉ាក់សាំងដែលនឹងជំរុញការចាក់វ៉ាក់សាំងសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍នឹងផ្តល់ឱ្យវានូវកម្លាំងចិត្ត ។

ទោះយ៉ាងណា ភារកិច្ចរយៈពេលវែងនៃការធ្វើកំណែទម្រង់អង្គការពាណិជ្ជកម្មពិភពលោកនៅតែមានភាពលំបាក ។ លោកស្រី Okonjo-Iweala បានព្រមានរួចហើយថា ប្រទេសមួយចំនួនអាចនឹងព្យាយាមប្រើប្រាស់កំណែទម្រង់អង្គការពាណិជ្ជកម្មពិភពលោកធ្វើជាអាវុធប្រជែងគ្នា ។ ដូចដែលលោកស្រីបានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសចិនគឺជាចំណុចកណ្តាលនៃការកែទម្រង់អង្គការនេះ ។

ម្ភៃឆ្នាំបន្ទាប់ពីការចូលជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក ប្រទេសចិនត្រូវបានរៀបចំដើម្បីជួយជ្រោមជ្រែងអង្គការនេះ និងបង្កើតរបៀបវារៈពាណិជ្ជកម្មពហុភាគីឡើងវិញសម្រាប់សម័យក្រោយការរាតត្បាតនៃជំងឺកូវីដ-១៩ ។

ឥលូវនេះ ការយកចិត្តទុកដាក់ត្រូវបានបង្វែរទិសដៅទៅកាន់ទីក្រុងហ្សឺណែវដែលនៅចុងឆ្នាំនេះនឹងត្រូវធ្វើជាម្ចាស់ផ្ទះនៃសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១២ របស់អង្គការពាណិជ្ជកម្មពិភពលោក ដែលបានពន្យារពេលកាលពីឆ្នាំមុនដោយសារតែការរាតត្បាតនៃជំងឺកូវីដ-១៩ ។ វាប្រហែល ជាការប្រជុំដ៏សំខាន់បំផុតនៅក្នុងប្រវត្តិសាស្រ្តថ្មីៗនេះ ។ ការរំពឹងទុកកំពុងបង្ហាញឡើងថា វានឹងជួយបង្កើតសិទ្ធិអំណាចរបស់អង្គការពាណិជ្ជកម្មពិភពលោកឡើងវិញនៅក្នុងសណ្តាប់ធ្នាប់ពាណិជ្ជកម្មពិភពលោក ។

ប្រសិនបើយើងឃើញការរស់ឡើងសារជាថ្មីរបស់អង្គការពាណិជ្ជកម្មពិភពលោក ប្រហែលជាគ្មានកន្លែងណាសមជាងទីក្រុងដែលអង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិជាច្រើនផ្សេងទៀតបានចាប់កំណើតនោះទេ ៕

© រក្សាសិទ្ធិអត្ថបទ និងចុះផ្សាយដោយ ៖  ខ្មែរ អេឡិកត្រូនិក ប៊ុក – Ebook Cambodia

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!