News & Blogs

News អត្ថបទព័ត៌មាន

ផ្លូវសូត្រតំបន់ប៉ូល ៖ ចិនឈានជើងចូលក្នុងតំបន់ប៉ូលដើម្បីអ្វី?

No.1-1

ផ្លូវសូត្រតំបន់ប៉ូល ៖ ចិនឈានជើងចូលក្នុងតំបន់ប៉ូលដើម្បីអ្វី?

ហេតុការណ៍ដែលនាវាដឹកទំនិញ Ever Given ជាប់គាំងទទឹងព្រែកជីកស៊ុយអេដែលជាផ្លូវទឹកដ៏សំខាន់មួយរបស់ពិភពលោកកាលពីចុងខែមីនាកន្លងមក កើតបានជារឿងដ៏រសើបបង្កឱ្យភាគីជាច្រើនផ្នែកកើតចម្ងល់សង្ស័យថា ការស្វែងរកផ្លូវនាវាចរថ្មីៗ អាចនឹងជួយការពារ ការខាតបង់ក្នុងតម្លៃដ៏ច្រើនមហាសាលដែលអាចនឹងកើតឡើងដូចករណីនេះបាន ។ មិនបានប៉ុន្មានថ្ងៃក្រោយហេតុការណ៍នេះ ប្រទេសមហាអំណាចលោកខាងកើត តួយ៉ាងដូចជាប្រទេសចិនក៏ចាប់ផ្ដើមមានការលើកយកប្រធានបទផ្លូវនាវាចរថ្មីមកនិយាយ ហើយផ្លូវនាវាចរថ្មីដែលលើកយកមកនិយាយនោះ គឺការធ្វើនាវាចរឆ្លងកាត់                                   “ប៉ូលខាងជើង” ។  ព្រែកស៊ុអេអាចនឹងលែងមានភាពសំខាន់ ក្នុងចន្លោះពេលចាប់ពី ១០ ទៅ ២០ឆ្នាំខាងមុខទៀត នៅពេលដែលចិនកំពុងរុករកផ្លូវនាវាចរថ្មីដែលនឹងតភ្ជាប់ទ្វីបអាស៊ី-ទ្វីបអឺរ៉ុប ឆ្លងកាត់ប៉ូលខាងជើងទាំងមូល ។ Your browser does not support the audio element.  ក្នុងផែនការអភិវឌ្ឍរយៈពេល៥ ឆ្នាំ ច្បាប់ថ្មីរបស់ចិនក៏មានចែងពីចំណុចយុទ្ធសាស្រ្ដផ្លូវសូត្រតំបន់ប៉ូល (Polar Silk road) ។ សំណួរសួរថា តើចិននឹងលុកលុយចូលតំបន់ប៉ូលខាងជើងដើម្បីអ្វី ?ដើម្បីឱ្យឃើញពីរូបភាពរួមរបស់រឿងនេះ យើងសូមនាំមិត្តអ្នកអានមកស្គាល់ពីភូមិសាស្រ្តអាកទិកដែលជាតំបន់សំខាន់ជាមុនសិន ។អាកទិកជាភូមិសាស្រ្តដែលចំតំបន់ប៉ូលខាងជើង បើសិនជាយើងមើលទៅលើផែនទីពិភពលោកដោយឱ្យប៉ូលខាងជើងជាចំណុចកណ្ដាលនោះ តំបន់អាកទិកដែលមានផ្ទៃដីស្រដៀងទៅនឹងរង្វង់ដែលមានចំណុចកណ្ដាលត្រង់ប៉ូលខាងជើង ហើយគ្របដណ្ដប់ផ្ទៃដីប្រហែល ១៤,១ លានគីឡូម៉ែត្រក្រឡា ដោយដែនដីអាកទិកគ្របដណ្ដប់ផ្ទៃដីមួយចំនួនរបស់ប្រទេសផ្សេងៗ […]
ស្តាប់ អាន និងតាមដានព័ត៌មានវិភាគ log in
Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!