Breaking News

ផ្ទុះឃ្លាំងផ្ទុកគ្រាប់រំសេវមួយកន្លែងនៅក្នុងតំបន់គ្រីមៀរ ខណៈមូលហេតុនៃការផ្ទុះនេះមិនត្រូវបានគេដឹងនៅឡើយ!!

ទីភ្នាក់ងារព័ត៌មាន TASS របស់រុស្ស៊ីបានរាយការណ៍នៅថ្ងៃអង្គារនេះ ដោយដកស្រង់សម្តីរបស់រដ្ឋបា​លតំបន់ ថា ឃ្លាំងអាវុធមួយបានផ្ទុះនៅភាគខាងជើងតំបន់គ្រីមៀរ ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី RIA បានរាយការណ៍ថា ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា គ្មានអ្នកស្លាប់និងរបួស ​នៅក្នុងហេតុការណ៍ផ្ទុះឃ្លាំងផ្ទុកគ្រាប់រំសេវនៅក្នុង Mayskoye នោះទេ ។ នៅព្រឹកថ្ងៃអង្គារ សារព័ត៌មាន​រុស្ស៊ី RIA ក៏បានរាយការណ៍ថាមានអគ្គីភ័យនៅស្ថានីយបំប្លែង​នៅជិតទីក្រុង Dzhankoi ក្នុងតំបន់គ្រីមៀរ ។

https://ebook-cambodia.com/wp-content/uploads/2022/08/пик.mp4
RT

គ្រីមៀរ​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​រុស្ស៊ី​តាំង​ពី​ឆ្នាំ ២០១៤ ដែលសូម្បី​តែ​ពិភពលោក​ភាគ​ច្រើន​ទទួល​ស្គាល់​ថា​ជា​ទឹកដី​អ៊ុយក្រែន​គឺជា​ទីតាំង​សំខាន់​សម្រាប់​យុទ្ធនាការ​យោធា​រុស្ស៊ី​ដែល​បាន​ចាប់​ផ្ដើម​នៅ​អ៊ុយក្រែន​កាល​ពី​ថ្ងៃ​ទី ២៤ ខែ​កុម្ភៈ ។

អ៊ុយក្រែន​មិន​បាន​បញ្ជាក់​ជា​ផ្លូវ​ការ​ឬ​បដិសេធ​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ផ្ទុះ​ដែល​បាន​រាយការណ៍​នៅ​គ្រីមៀរ​ក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​ទេ ។

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version