ជាធម្មតា ក្នុងអំឡុងពេលមួយឆ្នាំ ផ្កាយដុះកន្ទុយរាប់សិបត្រូវបានមើលកែវយឺតអវកាស ។ ផ្កាយដុះកន្ទុយដែលនឹងហោះកាត់ផែនដី និងព្រះអាទិត្យក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ វាជាលើកដំបូងក្នុងរយៈពេល 50,000 ឆ្នាំ ដែលអាចអាចមើលឃើញផ្កាយដុះកន្ទុយដោយភ្នែកទទេ ។
ផ្កាយដុះកន្ទុយត្រូវបានគេរំពឹងថា នឹងមកជិតព្រះអាទិត្យបំផុតនៅថ្ងៃទី 12 ខែមករា ហើយនឹងមកជិតផែនដីបំផុតនៅថ្ងៃទី 1 ខែកុម្ភៈ ហើយនឹងមានភាពងាយស្រួលក្នុងការមើលដោយកែវយឹតមួយគូ ឬសូម្បីតែដោយភ្នែកទទេ ប្រសិនបើមេឃមិនត្រូវបានរំខានដោយពន្លឺទីក្រុង ឬព្រះច័ន្ទ ។ នៅថ្ងៃទី 1 ខែកុម្ភៈ ផ្កាយដុះកន្ទុយដែលមានលេខសំគាល់ C/2022 E3 (ZTF) នឹងឆ្លងកាត់ក្នុងចម្ងាយ 28 លានម៉ាយ (42 លានគីឡូម៉ែត្រ) ពីភពផែនដីរបស់យើង ។ ផ្កាយដុះកន្ទុយនេះផ្គុំឡើងពីទឹកកក និងធូលី ហើយបញ្ចេញពន្លឺពណ៌បៃតង ។ វាត្រូវបានគេប៉ាន់ស្មានថា មានអង្កត់ផ្ចិតប្រហែលមួយគីឡូម៉ែត្រ ។
ផ្កាយដុះកន្ទុយនេះត្រូវបានគេជឿថា បានមកពីតំបន់ Oort Cloud ដ៏ធំល្វឹងល្វើយដែលព័ទ្ធជុំវិញប្រព័ន្ធព្រះអាទិត្យ ដែលជាជម្រករបស់វត្ថុទឹកកកអាថ៌កំបាំង ។ ពេលវេលាចុងក្រោយដែលផ្កាយដុះកន្ទុយបានឆ្លងកាត់ផែនដីគឺក្នុងកំឡុងយុគសម័យ Upper Paleolithic ។
ប្រភព ៖ Space
Translate by Suon Visal