ប្រទេសអេហ្ស៊ីបបាននាំចេញឥន្ធនៈទៅកាន់អារ៉ាប៊ីសាអូឌីត មុនពេលរុស្ស៊ីឈ្លានពានអ៊ុយក្រែន ដោយប្រទេសអារ៉ាប៊ីសាអូឌីតបច្ចុប្បន្ននេះកំពុងទទួលបានប្រេងឥន្ធនៈ 3.2 លានបារ៉ែល(ទិន្នន័យក្នុងខែមិថុនា)ពីប្រទេសអេហ្ស៊ីប នេះបើយោងតាមទិន្នន័យពី Vortex ដកស្រង់ដោយបណ្ដាញសារព័ត៌មាន Bloomberg ដែលជាចំនួនដ៏ខ្ពស់បំផុតក្នុងរយៈពេលប្រាំមួយឆ្នាំចុងក្រោយនេះ ។ ទន្ទឹមនឹងនេះដែរ ការនាំចូលប្រភពឥន្ធនៈរបស់ប្រទេសអេហ្ស៊ីបពីសំណាក់ប្រទេសរុស្ស៊ីកំពុងមានការកើនឡើងដល់ 1.8 លានបារ៉ែល ដែលជាចំនួនខ្ពស់បំផុតរាប់ចាប់តាំងពីឆ្នាំ 2016រៀងមក ។
ប្រភព ៖ Business Insider