ប្រេស៊ីលហាមឃាត់មិនឱ្យលក់ iPhone រហូតទាល់តែ Apple ភ្ជាប់មកជាមួយនូវឆ្នាំងសាក
Read Time:1 Minute, 23 Second
Views:214

ប្រេស៊ីលហាមឃាត់មិនឱ្យលក់ iPhone រហូតទាល់តែ Apple ភ្ជាប់មកជាមួយនូវឆ្នាំងសាក

0 0

ក្រសួងយុត្តិធម៌របស់ប្រទេសប្រេស៊ីល បានសម្រេចហាមឃាត់មិនឱ្យលក់ផលិតផល iPhone នៅក្នុងប្រទេសរបស់ខ្លួន រហូតទាល់តែក្រុមហ៊ុន Apple រួមបញ្ចូលនូវ “ឆ្នាំងសាក” ភ្ជាប់នៅក្នុងប្រអប់មកផងដែរ ។

ក្រសួងយុត្តិធម៌ និងសុវត្ថិភាពសាធារណៈ របស់ប្រទេសប្រេស៊ីល (MJSP) អះអាងថា ការលក់ទូរស័ព្ទដែកមិនមានឆ្នាំងសាកភ្ជាប់មកជាមួយ គឺដូចទៅនឹងការលក់ “ផលិតផលមិនពេញលេញ” ។

ទីភ្នាក់ងារការពារអ្នកប្រើប្រាស់របស់ប្រទេសប្រេស៊ីល (National Consumer Secretariat – Senacon) បានបើកការស៊ើបអង្កេតកាលពីឆ្នាំមុន បន្ទាប់ពីមានពលរដ្ឋជាច្រើនដាក់ពាក្យប្តឹងក្រុមហ៊ុន Apple ពីបទលក់ទូរស័ព្ទដោយមិនភ្ជាប់មកជាមួយនូវឆ្នាំងសាក ។

Apple បានបញ្ជាក់ថា ក្រុមហ៊ុនមិនផ្តល់ឆ្នាំងសាកភ្ជាប់មកជាមួយទូរស័ព្ទព្រោះ “គឺដើម្បីជួយកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន និងលើកកម្ពស់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព” ប៉ុន្តែ Senacon បានរកឃើញថា Apple កំពុងរុញបន្ទុកដល់អ្នកប្រើប្រាស់ក្នុងការស្វែងរកឆ្នាំងសាកដោយខ្លួនឯង ។

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Leave a Reply

Your email address will not be published.

Previous post អណ្តើកក្បាលពីរ “Yanus” មានអាយុគ្រប់ 25ឆ្នាំហើយ
Next post សហរដ្ឋអាម៉េរិកបញ្ជូនគណៈប្រតិភូសមាជិកសភាមួយក្រុមធំទៀតទៅទស្សនកិច្ចនៅតៃវ៉ាន់