ប្រមុខCIA របស់អាម៉េរិកនិយាយថា សង្រ្គាមនៅអ៊ុយក្រែនធ្វើឲ្យចិនគិតឡើងវិញថា តើពេលណាត្រូវវាយយកតៃវ៉ាន់មកវិញ!!
Breaking News

ប្រមុខCIA របស់អាម៉េរិកនិយាយថា សង្រ្គាមនៅអ៊ុយក្រែនធ្វើឲ្យចិនគិតឡើងវិញថា តើពេលណាត្រូវវាយយកតៃវ៉ាន់មកវិញ!!

ប្រមុខ CIA លោកBill Burns បាននិយាយកាលពីថ្ងៃពុធថា ប្រទេសចិនហាក់ដូចជាមានការប្តេជ្ញាចិត្តលើការប្រើប្រាស់កម្លាំងនៅក្នុងកោះតៃវ៉ាន់ ខណៈដែលបទពិសោធន៍របស់រុស្ស៊ីនៅអ៊ុយក្រែន បានធ្វើឲ្យប៉ះពាល់ដល់ការគុណគូររបស់ទីក្រុងប៉េកាំង ថាតើត្រូវឈ្លានពានដោយរបៀបណា ។

លោក Burns បាននិយាយថា ប្រទេសចិន “មិនស្ងប់ចិត្ត” នៅពេលសម្លឹងមើលសង្រ្គាមរយៈពេលប្រាំខែរបស់រុស្ស៊ីនៅអ៊ុយក្រែន ដែលលោកបានចាត់ទុកថាជា “បរាជ័យជាយុទ្ធសាស្ត្រ” សម្រាប់ប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ដូចដែលគាត់បានសង្ឃឹមថានឹងផ្តួលរលំរដ្ឋាភិបាលទីក្រុងគៀវក្នុងរយៈពេលមួយសប្តាហ៍ ។ លោកបាននិយាយថា ប្រទេសចិនត្រូវបានគេជឿថា បានសង្កេតឃើញពីអ៊ុយក្រែនថា “អ្នកមិនទទួលបានជ័យជំនះភ្លាមៗនោះទេ ទោះកម្លាំងរបស់អ្នកមានច្រើនលើសលប់ក៏ដោយ” ។

លោក Burns ស្របតាមការវាយតម្លៃមុនៗរបស់សហរដ្ឋអាម៉េរិក បាននិយាយថា សហរដ្ឋអាម៉េរិកមិនជឿថា ទីក្រុងប៉េកាំងកំពុងផ្តល់ការគាំទ្រផ្នែកយោធាដល់រុស្ស៊ី បើទោះបីជាមានវោហាសាស្ត្រគាំទ្ររុស្ស៊ីក៏ដោយ។ លោកបាននិយាយថា ប្រទេសចិនបានបង្កើនការទិញថាមពលរបស់រុស្ស៊ី ប៉ុន្តែហាក់បីដូចជាមានការប្រុងប្រយ័ត្នចំពោះការមិនទទួលទណ្ឌកម្មរបស់លោកខាងលិច ។

ប្រភព ៖ AFP

Leave a Reply

Your email address will not be published. Required fields are marked *