Breaking News

ប្រមុខ CIA បានប៉ាន់ប្រមាណថា ទាហានរុស្ស៊ី 15,000 នាក់ហើយត្រូវបានសម្លាប់នៅក្នុងសង្គ្រាមអ៊ុយក្រែន!!

ប្រមុខ CIA លោក William Burns បាននិយាយកាលពីថ្ងៃពុធថា សហរដ្ឋអាម៉េរិកបានប៉ាន់ប្រមាណថា ចំនួនទាហានរុស្ស៊ីដែលស្លាប់ និងរបួស​នៅអ៊ុយក្រែន រហូតមកដល់ពេលនេះបានឈានដល់ប្រហែល 15,000 នាក់បានស្លាប់ និងប្រហែល 45,000 នាក់បានរងរបួស ។

ជិតប្រាំខែចាប់តាំងពីប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានបញ្ជាឱ្យមានការលុកលុយប្រទេសជិតខាងរបស់រុស្ស៊ី កងកម្លាំងរបស់ខ្លួនកំពុងវាយលុកតំបន់ Donbas នៃភាគខាងកើតអ៊ុយក្រែន និងកាន់កាប់ប្រហែលមួយភាគប្រាំនៃប្រទេស ។

លោកបានបន្តថា “អ៊ុយក្រែនក៏បានរងគ្រោះដែរ តែប្រហែលជាតិចជាងរុស្ស៊ីបន្តិច” ​។

ប្រភព ៖ Reuters

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version