ប្រមុខ CIA លោក William Burns បាននិយាយកាលពីថ្ងៃពុធថា សហរដ្ឋអាម៉េរិកបានប៉ាន់ប្រមាណថា ចំនួនទាហានរុស្ស៊ីដែលស្លាប់ និងរបួសនៅអ៊ុយក្រែន រហូតមកដល់ពេលនេះបានឈានដល់ប្រហែល 15,000 នាក់បានស្លាប់ និងប្រហែល 45,000 នាក់បានរងរបួស ។
ជិតប្រាំខែចាប់តាំងពីប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានបញ្ជាឱ្យមានការលុកលុយប្រទេសជិតខាងរបស់រុស្ស៊ី កងកម្លាំងរបស់ខ្លួនកំពុងវាយលុកតំបន់ Donbas នៃភាគខាងកើតអ៊ុយក្រែន និងកាន់កាប់ប្រហែលមួយភាគប្រាំនៃប្រទេស ។
លោកបានបន្តថា “អ៊ុយក្រែនក៏បានរងគ្រោះដែរ តែប្រហែលជាតិចជាងរុស្ស៊ីបន្តិច” ។
ប្រភព ៖ Reuters