Important Opinion

ប្រមុខអង្គការណាតូនិយាយថា របបផ្ដាច់ការចិនកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធនិងវិស័យឧស្សាហកម្មសំខាន់ៗ​របស់លោកខាងលិច

បណ្តាប្រទេសលោកខាងលិចត្រូវតែប្រុងប្រយ័ត្នកុំបង្កើតភាពពឹងផ្អែកខ្លាំងថ្មីលើប្រទេសចិន ខណៈដែលពួកគេកំពុងដកខ្លួនចេញពីការផ្គត់ផ្គង់ថាមពលរបស់រុស្ស៊ីចំពេលមានសង្គ្រាមរបស់ទីក្រុងម៉ូស្គូលើទីក្រុងគៀវ នេះបើតាមការព្រមានរបស់ប្រមុខអង្គការណាតូលោក Jens Stoltenberg កាលពីថ្ងៃចន្ទ។

លោកបាននិយាយក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអេស្ប៉ាញថា “យើងឃើញការកើនឡើងនូវកិច្ចខិតខំប្រឹងប្រែងរបស់ចិនដើម្បីគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់យើង ខ្សែសង្វាក់ផ្គត់ផ្គង់ និងវិស័យឧស្សាហកម្មសំខាន់ៗ” ។ “យើងមិនអាចផ្តល់ឱកាសឱ្យរបបផ្តាច់ការណាមួយ ដើម្បីទាញយកភាពងាយរងគ្រោះរបស់យើង និងធ្វើឱ្យយើងខូច”។

ប្រភព ៖ Reuters

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version