Breaking News

ប្រព័ន្ធបាញ់មីស៊ីល HIMARS ដែលផ្គត់ផ្គង់ទៅកាន់អ៊ុយក្រែនដោយសហរដ្ឋអាម៉េរិក បានសម្លាប់ជនស៊ីវិលជាច្រើននាក់នៅតំបន់ដុនបាស!!

អាជ្ញាធរនៅសាធារណរដ្ឋប្រជាមានិត Donetsk (DPR) បានរាយការណ៍កាលពីថ្ងៃចន្ទថា ការវាយប្រហាររបស់អ៊ុយក្រែនលើតំបន់ដុនបាសដោយបានប្រើប្រាស់ប្រព័ន្ធរ៉ុក្កែត MI142 HIMARS ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាម៉េរិកបានសម្លាប់ជនស៊ីវិល 3 នាក់ និង 39 នាក់ផ្សេងទៀតរងរបួស ។

យោងតាមអ្នកតំណាងរបស់ DPR មកពីមជ្ឈមណ្ឌលរួមសម្រាប់ការគ្រប់គ្រង និងសម្របសម្រួលស្តីពីបទឈប់បាញ់ (JCCC) ការវាយប្រហារដោយមីស៊ីលរបស់អ៊ុយក្រែនបានវាយប្រហារសង្កាត់ Amvrosievsky កាលពីថ្ងៃទី 10 ខែកក្កដា។ ក្រៅពីអ្នកស្លាប់ និងរបួស មនុស្ស 4 នាក់ត្រូវបានរាយការណ៍ថាកំពុងបាត់ខ្លួន។

ប្រភព ៖ RT

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version