ប្រធានាធិបតីអ៊ុយក្រែន ហ្សេលេនស្គី ដាក់ជួលវីឡាដ៏ប្រណីតរបស់លោកនៅក្នុងប្រទេសអ៊ីតាលីឲ្យជនជាតិរុស្ស៊ី
Breaking News

ប្រធានាធិបតីអ៊ុយក្រែន ហ្សេលេនស្គី ដាក់ជួលវីឡាដ៏ប្រណីតរបស់លោកនៅក្នុងប្រទេសអ៊ីតាលីឲ្យជនជាតិរុស្ស៊ី

កាសែតអ៊ីតាលី Il Tirreno បានរាយការណ៍កាលពីថ្ងៃអង្គារថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ​ ហ្សេលេនស្គី​បានជួលវីឡាប្រណីតរបស់គាត់នៅតំបន់ Tuscany ក្នុងប្រទេសអ៊ីតាលីទៅឱ្យជនជាតិរុស្ស៊ីកាលពីខែសីហា ។ ខណៈលោក ហ្សេលេនស្គី បានអំពាវនាវឱ្យមេដឹកនាំសហភាពអឺរ៉ុប បដិសេធមិនផ្តល់ទិដ្ឋាការដល់ភ្ញៀវទេសចររុស្ស៊ី ។

កាសែត​នេះបាន​រាយការណ៍​ថា គូស្នេហ៍​ជនជាតិ​រុស្សី​មួយ​គូ​ដែល​មាន​អាសយដ្ឋាន​នៅ​ទីក្រុង​ឡុងដ៍ បាន​ជួល​វីឡា​នេះ​ក្នុង​ខែ​សីហា ដោយ​បង់​ប្រាក់​ចំនួន ៥០,០០០ អឺរ៉ូ (៥០,២៣៧ ដុល្លារ)ក្នុងមួយខែ ។ របាយការណ៍បានបន្ថែមថា វីឡាដែលមានទីតាំងនៅទីក្រុងមាត់សមុទ្រ Forte dei Marmi ត្រូវបានទិញដោយលោក ហ្សេលេនស្គីក្នុងតម្លៃ 4 លានអឺរ៉ូ នៅពេលដែលមេដឹកនាំអ៊ុយក្រែនកំពុងធ្វើជាតារាសម្តែង។

Il Tirreno បាននិយាយថា រូបថតដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយគូស្នេហ៍បានបញ្ជាក់ថាពួកគេកំពុងស្នាក់នៅក្នុងវីឡាប្រណីតរបស់លោក ហ្សេលេនស្គី ។

Corriere Della Serra ដែលជាកាសែតអ៊ីតាលីមួយផ្សេងទៀតបានទាក់ទងអ្នកគ្រប់គ្រងអចលនទ្រព្យដែលបាននិយាយថា “អ្នកជួលមិនមែនជាជនជាតិរុស្សីទេ ប៉ុន្តែខ្ញុំមិនអាចនិយាយបន្ថែមទៀតបានទេ ព្រោះវាជាឯកជន​ភាព” ។ ទោះជាយ៉ាងណាក៏ដោយ កាសែតនេះបាននិយាយថា អ្នកជួលទំនងជាមានដើមកំណើតរុស្ស៊ី “ប៉ុន្តែមានទីលំនៅតាំងពីយូរយារណាស់មកហើយ ហើយប្រហែលជាមានសញ្ជាតិអង់គ្លេស”។

Leave a Reply

Your email address will not be published. Required fields are marked *