ប្រធានាធិបតីអ៊ុយក្រែន ហ្សេលេនស្គី បានប្ដេជ្ញាថា នឹងដណ្ដើមគ្រប់គ្រងតំបន់Luhansk វិញដោយប្រើប្រាស់អាវុធរបស់លោកខាងលិច​!!
Breaking News

ប្រធានាធិបតីអ៊ុយក្រែន ហ្សេលេនស្គី បានប្ដេជ្ញាថា នឹងដណ្ដើមគ្រប់គ្រងតំបន់Luhansk វិញដោយប្រើប្រាស់អាវុធរបស់លោកខាងលិច​!!

ប្រធានាធិបតី ហ្សេលេនស្គី បានទទួលស្គាល់ថា កងកម្លាំងរបស់ទីក្រុងគៀវ បានដកខ្លួនចេញពីទីក្រុង Lysychansk ក្នុងតំបន់Luhansk បន្ទាប់ពីការវាយលុករបស់រុស្ស៊ី ប៉ុន្តែលោកបានប្តេជ្ញាថានឹងគ្រប់គ្រងតំបន់នេះឡើងវិញ ដោយមានជំនួយ​អាវុធពីលោកខាងលិច ។

អភិបាលតំបន់ Luhansk បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសរុស្ស៊ីនឹងផ្លាស់ប្តូរការផ្តោតសំខាន់នៃសង្រ្គាមរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន ទៅជាការព្យាយាមដណ្តើមយកតំបន់ Donetsk ទាំងអស់វិញម្ដង បន្ទាប់ពីបានដណ្តើមកាន់កាប់ទីក្រុង Luhansk បានទាំងស្រុង ។

ប្រភព ៖ The Telegraph

Leave a Reply

Your email address will not be published. Required fields are marked *