Breaking News

ប្រធានាធិបតីអ៊ុយក្រែន ហ្សេលេនស្គី បាននិយាយថា ការវាយប្រហារតាមផ្លូវអាកាស និងកាំភ្លើងធំដ៏ខ្លាំងខ្លារបស់ទីក្រុងម៉ូស្គូ គឺមានគោលបំណងបំផ្លាញតំបន់ដុនបាសទាំងមូល!!

ប្រធានាធិបតីអ៊ុយក្រែន ហ្សេលេនស្គី បាននិយាយថា ការវាយប្រហារតាមផ្លូវអាកាស និងកាំភ្លើងធំដ៏ខ្លាំងខ្លារបស់ទីក្រុងម៉ូស្គូ គឺមានគោលបំណងបំផ្លាញតំបន់ដុនបាសទាំងមូល ហើយលោកក៏មិនភ្លេចជំរុញឱ្យសម្ពន្ធមិត្តរបស់អ៊ុយក្រែន ពន្លឿនការដឹកជញ្ជូនអាវុធធុនធ្ងន់ ដើម្បីទប់ទល់នឹងរុស្ស៊ីនៅលើសមរភូមិ។

លោក Oleksiy Arestovych ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែនបាននិយាយថា ការប្រយុទ្ធគ្នានៅក្នុងទីក្រុងភ្លោះ Sievierodonetsk និង Lysychansk ក្នុងតំបន់ Luhansk របស់អ៊ុយក្រែនកំពុង “ឈានចូលដល់ចំណុចកំពូលដ៏គួរឱ្យខ្លាចមួយ” ។ ប្រទេសរុស្ស៊ីកំពុងស្វែងរកការចាប់យកទាំងតំបន់ Luhansk និងតំបន់ Donetsk ដែលបង្កើតជាបានតំបន់ ដុនបាសដែលជាទីក្រុងបេះដូងនៃឧស្សាហកម្មរបស់ប្រទេស ។

ប្រភព ៖ Reuters

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version