Breaking News

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បញ្ចប់តួនាទីរបស់ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំប្រទេសចំនួន៥ ដោយមិនបញ្ជាក់ពីហេតុផល!!

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បាននិយាយកាលពីថ្ងៃសៅរ៍ថា លោកបានបញ្ឈប់តួនាទីរបស់បេសកជនជាន់ខ្ពស់ជាច្រើនរូបរបស់ទីក្រុងគៀវ នៅក្រៅប្រទេស រួមទាំងឯកអគ្គរដ្ឋទូត​របស់ប្រទេសនេះប្រចាំប្រទេសអាល្លឺម៉ង់ផងដែរដោយមិនបានបញ្ជាក់ពីហេតុផលនោះទេ ។

លោក ហ្សេលេនស្គី បានប្រកាសបណ្តេញឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំប្រទេសអាល្លឺម៉ង់ ឥណ្ឌា សាធារណរដ្ឋឆេក ន័រវេស និងហុងគ្រី ហើយបាននិយាយថា បេក្ខជនថ្មីកំពុងត្រៀមខ្លួនសម្រាប់តំណែងនេះ។

ខណៈគេមិនទាន់ដឹងច្បាស់ទេថា តើឯកអគ្គរដ្ឋទូតទាំងនោះ​នឹងត្រូវបានតែងតាំងមុខតំណែងថ្មីឬយ៉ាងណា ប៉ុន្តែចាប់តាំងពីវិបត្តិអ៊ុយក្រែនបានផ្ទុះឡើងនៅថ្ងៃទី 24 ខែកុម្ភៈ លោក ហ្សេលេនស្គី តែងតែបានជំរុញឲ្យអ្នកការទូតដែលឈរជើងនៅបរទេសស្វែងរកការគាំទ្រពីអន្តរជាតិ និងជំនួយយោធាពីអន្តរជាតិបន្ថែមទៀតដើម្បីទប់ទល់នឹងកងទ័ពរុស្ស៊ី ។

ប្រភព ៖ Reuters & Lianhe Zaobao

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version