ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ​ ហ្សេលេនស្គី បានប្តេជ្ញាថានឹងមិនបន្ធូរដៃក្នុងការប្រយុទ្ធជាមួយរុស្ស៊ីទេ
Breaking News

ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ​ ហ្សេលេនស្គី បានប្តេជ្ញាថានឹងមិនបន្ធូរដៃក្នុងការប្រយុទ្ធជាមួយរុស្ស៊ីទេ

ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ​ ហ្សេលេនស្គី បានប្តេជ្ញាថានឹងមិនមានការបន្ធូរដៃក្នុងការប្រយុទ្ធ ដើម្បីដណ្តើមយកទឹកដីដែលបាត់បង់ទៅឱ្យរុស្ស៊ីឡើងវិញឡើយ ខណៈដែលទីក្រុងគៀវបានរាយការណ៍ថា កងទ័ពរបស់ខ្លួនបានឆ្លងទៅដល់ច្រាំងខាងកើតនៃទន្លេ Oskil ដោយគំរាមកំហែងដល់កងកម្លាំងកាន់កាប់របស់រុស្ស៊ីនៅតំបន់ ដុនបាស ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។

ការឆ្លងទន្លេ Oskil គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតនៅក្នុងការវាយលុករបស់អ៊ុយក្រែននៅក្នុងតំបន់ Kharkiv ភាគឦសាន នៅពេលដែលទន្លេនេះហូរទៅភាគខាងត្បូងទៅកាន់ទន្លេ Siversky Donets ដែលឆ្លងកាត់តំបន់ Luhansk ដែលជាខេត្តមួយក្នុងចំណោមខេត្តពីរនៅក្នុងតំបន់ដុនបាស ។

លោក ហ្សេលេនស្គី បានប្តេជ្ញារក្សាសម្ពាធលើទីក្រុងម៉ូស្គូ បន្ទាប់ពីការដណ្ដើមបានយ៉ាងឆាប់រហ័សរបស់អ៊ុយក្រែននៅទីក្រុង Kharkov ក្នុងខែនេះ ។

ប្រធានាធិបតីសហរដ្ឋអាម៉េរិក ចូ បៃដិន ក៏បាននិយាយផងដែរថា ជ័យជំនះសម្រាប់អ៊ុយក្រែនមានន័យថា ការដកកងកម្លាំងរុស្ស៊ីចេញពីប្រទេសទាំងមូល ហើយបានសន្យាថា សហរដ្ឋអាម៉េរិកនឹងគាំទ្រអ៊ុយក្រែនឱ្យបានយូរតាមដែលអាចធ្វើបាន ។

លោកបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CBS “60 Minutes” កាលពីថ្ងៃអាទិត្យថា “ការឈ្នះសង្រ្គាមនៅអ៊ុយក្រែនគឺដើម្បីយករុស្ស៊ីចេញពីអ៊ុយក្រែនទាំងស្រុង និងទទួលស្គាល់អធិបតេយ្យភាពរបស់អ៊ុយក្រែន ។

“រុស្ស៊ី​ហាក់​មិន​មាន​សមត្ថភាព ​​ដូច​មនុស្ស​ជា​ច្រើន​គិត​ថា​ពួកគេ​នឹង​អាចធ្វើបាន​នោះ​ទេ”។

Leave a Reply

Your email address will not be published. Required fields are marked *