ប្រធានាធិបតីអ៊ុយក្រែនលោក ហ្សេលេនស្គី បានជួបគ្រោះថ្នាក់ចរាចរណ៍នៅទីក្រុងគៀវ ប៉ុន្តែមិនមានរបួសអ្វីឡើយ
Breaking News

ប្រធានាធិបតីអ៊ុយក្រែនលោក ហ្សេលេនស្គី បានជួបគ្រោះថ្នាក់ចរាចរណ៍នៅទីក្រុងគៀវ ប៉ុន្តែមិនមានរបួសអ្វីឡើយ

ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ​មិនមានរបួសធ្ងន់ធ្ងរ បន្ទាប់ពីលោកបានជួបគ្រោះថ្នាក់ចរាចរណ៍នៅទីក្រុងគៀវ កាលពីថ្ងៃពុធ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNN ។

យោងតាមសេចក្តីថ្លែងការណ៍របស់លេខាធិការសារព័ត៌មានរបស់ប្រធានាធិបតី “រថយន្តមួយបានបុកជាមួយរថយន្តរបស់ប្រធានាធិបតីអ៊ុយក្រែន និងរថយន្តអមដំណើរ” ។

គ្រូពេទ្យដែលអមដំណើរលោក ហ្សេលេនស្គី បានផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់អ្នកបើកបររថយន្ត ហើយបានបញ្ជូនគាត់ទៅកាន់រថយន្តសង្គ្រោះ ។

សេចក្តីថ្លែងការណ៍បានបន្ថែមថា “ប្រធានាធិបតីត្រូវបានពិនិត្យដោយវេជ្ជបណ្ឌិត មិនឃើញមានរបួសធ្ងន់ធ្ងរទេ”។

អាជ្ញាធរ​កំពុង​ស៊ើបអង្កេត​ពី​ស្ថានភាព​នៃ​ឧបទ្ទវហេតុ​នេះ ។

កាល​ពី​ព្រឹក​ថ្ងៃ​ពុធ លោក ហ្សេលេនស្គី បាន​ទៅ​ទស្សនា​តំបន់ Izium ដែល​ទើប​បាន​រំដោះ​នៅ​ក្នុង​តំបន់​ភាគ​ឦសាន​នៃ​ទីក្រុង Kharkiv ប្រាំ​ថ្ងៃ​បន្ទាប់​ពី​កងកម្លាំង​របស់​ប្រទេស​បាន​ដណ្តើម​យក​ទីក្រុង​នេះ​មក​វិញ ។

Leave a Reply

Your email address will not be published. Required fields are marked *