Breaking News

ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានជំរុញសហគមន៍អន្តរជាតិឱ្យចាត់វិធានការជាបន្ទាន់ ដើម្បីបង្ខំកងទ័ពរុស្ស៊ីឱ្យចាកចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Zaporozhye របស់អ៊ុយក្រែន!!

ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានជំរុញសហគមន៍អន្តរជាតិឱ្យចាត់វិធានការជាបន្ទាន់ ដើម្បីបង្ខំកងទ័ពរុស្ស៊ីឱ្យចាកចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Zaporozhye របស់អ៊ុយក្រែន ។ រោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុបបានក្លាយជាគោលដៅនៃការបាញ់ផ្លោងកាំភ្លើងធំក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ។

លោក ហ្សេលេនស្គី បាននិយាយនៅក្នុងសុន្ទរកថាវីដេអូមួយកាលពីយប់ថ្ងៃព្រហស្បតិ៍ថា “ពិភពលោកត្រូវតែមានប្រតិកម្មភ្លាមៗ ហើយបណ្តេញអ្នកកាន់កាប់ចេញពីរោងចក្រថាមពល Zaporozhye” ។

លោក ហ្សេលេនស្គី បានចោទប្រកាន់ រុស្ស៊ីពីការគំរាមកំហែងរោងចក្រថាមពលនុយក្លេអ៊ែរ ដោយនិយាយថា មានតែនៅពេលដែលកងទ័ពរុស្ស៊ីត្រូវបានដកចេញទាំងស្រុង ទើបអាចធានាសន្តិសុខនុយក្លេអ៊ែរសម្រាប់អឺរ៉ុបទាំងមូល” ។

រុស្ស៊ី​បាន​ដណ្ដើម​យក​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ Zaporozhye ភ្លាមៗ​ បន្ទាប់​ពី​ការ​ឈ្លានពានលើ​អ៊ុយក្រែន​បាន​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី ២៤ ខែ​កុម្ភៈ។

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version