ទីភ្នាក់ងារព័ត៌មានរដ្ឋអ៊ីរ៉ង់ IRNA បានរាយការណ៍ថា ប្រធានាធិបតីអ៊ីរ៉ង់លោក Raisi បានស្តីបន្ទោសសហរដ្ឋអាម៉េរិក និង “សម្ពន្ធមិត្តក្នុងតំបន់របស់ខ្លួន” ចំពោះការបង្កអស្ថិរភាពនៅក្នុងតំបន់ ។
លោក Raisi បាននិយាយក្នុងអំឡុងសុន្ទរកថាមួយថា “ប្រជាជាតិដ៏អស្ចារ្យរបស់អ៊ីរ៉ង់នឹងមិនទទួលយកភាពអសន្តិសុខ ឬវិបត្តិនៅក្នុងតំបន់ទេ ហើយទីក្រុងវ៉ាស៊ីនតោន និងសម្ពន្ធមិត្តគួរតែដឹងថា ប្រសិនបើមានកំហុសណាមួយកើតឡើងនោះពួកគេនឹងត្រូវបានទទួលរងនូវការឆ្លើយតបដ៏ឃោរឃៅ និងគួរឱ្យសោកស្តាយពីសំណាក់អ៊ីរ៉ង់” ។
ការសន្យារួមដែលបានចុះហត្ថលេខាកាលពីថ្ងៃព្រហស្បតិ៍បានប្តេជ្ញាថាសហរដ្ឋអាម៉េរិកនឹង “មិនអនុញ្ញាតឱ្យអ៊ីរ៉ង់ទទួលបានអាវុធនុយក្លេអ៊ែរ” ។ ទីក្រុងវ៉ាស៊ីនតោន និងអ៊ីស្រាអែលបានសម្តែងការព្រួយបារម្ភជាយូរមកហើយអំពីសមត្ថភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ។ អ៊ីរ៉ង់បានទទូចថា ខ្លួនមិនដែលមានមហិច្ឆតាក្នុងការបង្កើតគ្រាប់បែកនុយក្លេអ៊ែរនោះទេ ។
អ៊ីស្រាអែល ជាប្រទេសតែមួយគត់ដែលមានអាវុធនុយក្លេអ៊ែរតែមួយគត់ក្នុងតំបន់ ប៉ុន្តែមិនត្រូវបានអាម៉េរិកខ្វាយខ្វល់ច្រើន ឬរករឿងដូចប្រទេសអ៊ីរ៉ង់ទេ ។
ប្រភព ៖ Al Jazeera