ប្រធានាធិបតី​អាម៉េរិក ចូ បៃដិន បាន​ប្រកាស​កញ្ចប់​ជំនួយសព្វាវុធ​ថ្មី​តម្លៃ ៦០០ លាន​ដុល្លារ​ ដើម្បី​ជួយ​យោធា​អ៊ុយក្រែន​ប្រយុទ្ធ​ជាមួយ​រុស្ស៊ី
Breaking News

ប្រធានាធិបតី​អាម៉េរិក ចូ បៃដិន បាន​ប្រកាស​កញ្ចប់​ជំនួយសព្វាវុធ​ថ្មី​តម្លៃ ៦០០ លាន​ដុល្លារ​ ដើម្បី​ជួយ​យោធា​អ៊ុយក្រែន​ប្រយុទ្ធ​ជាមួយ​រុស្ស៊ី

ប្រធានាធិបតី​អាមេរិក ចូ បៃដិន បាន​ប្រកាស​កញ្ចប់​ជំនួយសព្វាវុធ​ថ្មី​តម្លៃ ៦០០ លាន​ដុល្លារ​ ដើម្បី​ជួយ​យោធា​អ៊ុយក្រែន​ប្រយុទ្ធ​ជាមួយ​រុស្ស៊ី នេះ​បើ​តាម​អនុស្សរណៈ​របស់​សេតវិមាន​ដែល​បាន​ផ្ញើ​ទៅ​ក្រសួងការបរទេស​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​ចេញផ្សាយដោយសារព័ត៌មាន Reuters ។

 មន្ទីរបញ្ចកោណបាននិយាយថា កញ្ចប់ជំនួយថ្មីនេះរួមមានប្រព័ន្ធបាញ់មីស៊ីល High Mobility Artillery Rocket Systems (HIMARS) វ៉ែនតាពេលយប់ គ្រាប់មីន claymore ឧបករណ៍បោសសម្អាតមីន គ្រាប់កាំភ្លើងធំ 105mm និងគ្រាប់កាំភ្លើងធំ 155mm ។

អនុស្សរណៈរបស់សេតវិមានក៏បានលើកឡើងផងដែរថា ប្រាក់នេះនឹងត្រូវប្រើប្រាស់សម្រាប់ការអប់រំ និងការបណ្តុះបណ្តាលយោធាអ៊ុយក្រែន ។

ទីក្រុងវ៉ាស៊ីនតោនបានបញ្ជូនជំនួយផ្នែកសន្តិសុខប្រហែល 15.1 ពាន់លានដុល្លារដល់រដ្ឋាភិបាលទីក្រុងគៀវ ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី។

មន្ទីរបញ្ចកោណបាននិយាយថា “ដើម្បីបំពេញតាមតម្រូវការនៃសមរភូមិដែលកំពុងវិវត្តរបស់អ៊ុយក្រែន សហរដ្ឋអាម៉េរិកនឹងបន្តធ្វើការជាមួយសម្ពន្ធមិត្ត និងដៃគូរបស់ខ្លួន ដើម្បីផ្តល់ឱ្យអ៊ុយក្រែននូវអាវុធសំខាន់ៗ” ។

Leave a Reply

Your email address will not be published. Required fields are marked *