ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយថា សហរដ្ឋអាម៉េរិកចង់ឱ្យជម្លោះអ៊ុយក្រែនអូសបន្លាយឱ្យបានយូរតាមដែលអាចធ្វើទៅបាន!!
Breaking News

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយថា សហរដ្ឋអាម៉េរិកចង់ឱ្យជម្លោះអ៊ុយក្រែនអូសបន្លាយឱ្យបានយូរតាមដែលអាចធ្វើទៅបាន!!

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយថា សហរដ្ឋអាម៉េរិកចង់ឱ្យជម្លោះអ៊ុយក្រែនអូសបន្លាយឱ្យបានយូរតាមដែលអាចធ្វើទៅបាន នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន RT ។

លោក ពូទីន បាននិយាយនៅក្នុងសន្និសីទសន្តិសុខនៅទីក្រុងម៉ូស្គូកាលពីថ្ងៃអង្គារថា “ស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែនបង្ហាញថាសហរដ្ឋអាម៉េរិកកំពុងព្យាយាមអូសបន្លាយជម្លោះនេះ” ។

លោក ពូទីន បានរំលឹកឡើងវិញថា ទីក្រុងម៉ូស្គូបានចាប់ផ្តើមប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែននៅចុងខែកុម្ភៈ ដើម្បី “ធានាសន្តិសុខរបស់រុស្ស៊ី និងពលរដ្ឋរបស់ខ្លួន និងការពារប្រជាជន Donbass ពីអំពើប្រល័យពូជសាសន៍”។

លោកប្រធានាធិបតីរុស្ស៊ីបាននិយាយថា សហរដ្ឋអាម៉េរិកបានកំណត់តួនាទីជាចំណីកាណុងសម្រាប់ប្រជាជនអ៊ុយក្រែន អនុវត្តគម្រោងប្រឆាំងរុស្ស៊ីនៅអ៊ុយក្រែន បានបិទភ្នែកចំពោះការរីករាលដាលនៃមនោគមវិជ្ជា neo-Nazi ចំពោះការសម្លាប់រង្គាលរបស់ប្រជាជនអ៊ុយក្រែននិយាយភាសារុស្ស៊ី ។ លោកបាន​បន្ថែម​ថា អាម៉េរិក​បាន​នឹង​កំពុង​បញ្ជូនឲ្យរបបទី​ក្រុង​គៀវ​នូវ​អាវុធ រួម​ទាំង​អាវុធ​ធុន​ធ្ងន់ »។

សហរដ្ឋអាម៉េរិក និងសម្ពន្ធមិត្តក្រោមការដឹកនាំរបស់អង្គការ NATO បាននឹងកំពុងផ្គត់ផ្គង់អាវុធឱ្យអ៊ុយក្រែនកាន់តែខ្លាំងឡើង រួមទាំងប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត M142 HIMARS កាំភ្លើងធំ M777 Howitzers និងយន្តហោះគ្មានមនុស្សបើកប្រយុទ្ធ ។

ប្រធានាធិបតីអាម៉េរិកលោក ចូ បៃដិន បាននិយាយកាលពីខែមិថុនាថា អង្គការណាតូនឹងគាំទ្រអ៊ុយក្រែន “ដរាបណាអ៊ុយក្រែន​ត្រូវការហើយត្រូវប្រាកដថាពួកគេនឹងមិនចាញ់រុស្ស៊ី”។

Leave a Reply

Your email address will not be published. Required fields are marked *